Archive

ជីវិតនិងសង្គម

ក្តៅៗ យូ ឌីស្កូ ចេញទៅព្យាបាលបញ្ហាក្រលៀននៅប្រទេសឥណ្ឌានៅយប់នេះហើយ!

មុននេះបន្តិចក្នុងផេកផ្ទាល់ខ្លួនរបស់លោក ហេង ឡុង បានប្រកាសពីការចេញដំណើររបស់លោក យូ ឌីស្កូ នឹងចេញទៅព្យាបាលនៅប្រទេសឥណ្ឌា នាយប់នេះហើយ។ គួរបញ្ជាក់ផងដែរថា លោក យូ ឌីស្កូ មានបញ្ហាក្រលៀន និងជំងឺទឹកនោះប្រៃយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវអោយរូបលោកវះកាត់ប្តូរក្រលៀនថ្មី ហើយអ្វីដែលសំខាន់នោះការវះកាត់នេះត្រូវចំណាយទឹកប្រាក់ខ្ទង់ម៉ឺនដុល្លាផងដែរ។ ដោយសារតែទឹកចិត្តអាណិតស្រលាញ់របស់បងប្អូន រួមទាំងមិត្តសិល្បៈជាច្រើនរូប ពេលនេះការប្រមូលថវិកាសំរាប់ចំណាយការព្យាបាលវះកាត់សំរាប់ផ្លាស់ប្តូរក្រលៀនថ្មី បានគ្រប់ចំនួនហើយ។ ក្នុងនោះលោក ហេង ឡុង បានបញ្ជាក់ប្រាប់ថា៖ “ពត៌មានក្តៅ យូ​ ឌីស្កូចេញទៅប្រទេសឥណ្ឌាព្យាបាលយប់នេះហើយ សុំបងប្អូនជួយស៊ែរ ជូនពរគាត់វះកាត់ឲ្យបានជោគជយ័ផង សុំអរគុណដល់ទេវតារស់ទាំងពីរអង្គចេញថ្លៃព្យាបាល​​បង្គ្រប់”។

ជីវិតនិងសង្គម

ស្ងាត់ៗ រ៉េត ស៊ូហ្សាណា ហោះទៅដល់ទឹកដីប្រទេសអូស្រ្តាលីបាត់ ព្រោះតែ…

អតីតបេក្ខនារីក្នុងកម្មវិធី The Voice Cambodia 2 កញ្ញា រ៉េត ស៊ូហ្សាណា ដែលបានធ្លាក់ចេញពីកម្មវិធីត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងធ្លាប់ជាបេក្ខនារីម្នាក់ដែលទទួលបានទាំងការចាប់អារម្មណ៍ខ្ពស់ និងការរិះគន់ខ្លាំងព្រមគ្នា ដោយភាគច្រើនបានលើកឡើងថាសម្លេងរបស់ប្អូនស្រី រ៉េត ស៊ូហ្សាណា នៅមានកម្រិត និងបញ្ហាមួយទៀតគឺប្អូនស្រីនិយមច្រៀងតែបទបរទេស។ ទោះបីជាមានការរិះគន់ច្រើនក៏ពិតមែន មកដល់ពេលបច្ចុប្បន្ន កញ្ញា រ៉េត ស៊ូហ្សាណា បានក្លាយទៅជាតារាចម្រៀងស្រីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានភាពមមាញឹកក្នុងការងារសិល្បះខ្លាំងបំផុត ហើយខ្លាំងជាងម្ចាស់ជ័យលាភីទៅទៀត រហូតមានប្រិយមិត្តមួយចំនួនលើកជាសំនួរថា តើហេតុអ្វី កញ្ញា រ៉េត ស៊ូហ្សាណា ហាក់ដូចជាទទួលបានការយកចិត្តទុកដាក់

ជីវិតនិងសង្គម

ម្ចាស់រថយន្ត Highlander បានចូលខ្លួនមកសងលុយ ៥០$ ហើយថែមទាំងប្រាប់ថាគាត់ “ភ្លេច”

បន្ទាប់ពីផ្ទុះពត៌មានរឿងចាក់សាំងមិនឲ្យលុយ ល្បីពេញ Facebook ឥលូវនេះខាងស្ថានីយ៍ដែលបានប្រកាសរឿងនេះ បានធ្វើការប្រកាសជាថ្មីម្តងទៀត ព្រោះថាខាងរថយន្តដែលចាក់សាំងមិនអោយលុយ បានមកសងលុយថ្លៃសាំង ហើយបានបញ្ជាក់ប្រាប់ថាខ្លួនបានភ្លេច។ ខាងម្ចាស់ស្ថានីយ៍ក៏បានសរសេររៀបរាប់ក្នុងបណ្តាញសង្គម Facebook ថា៖ ស្ថានីយ៍តូតាល់វេងស្រេង(១)យើងខ្ញុំសូមជំរាបដល់បងប្អូនមហាជនក្នុងបណ្តាញហ្វេសបុកទាំងអស់ថា ម្ចាស់ឡាន 2AR 6513 បានចូលខ្លួនមកសងថ្លៃសាំង៥០$នោះវិញហើយ។ គាត់បានសុំទោសជាមួយហេតុផលថា “ភ្លេច”!ហើយបើទោះជាគាត់បានពោលថា គាត់មកសងប្រាក់នេះដោយមិនបានដឹងរឺឃើញពត៌មានដែលបានចែករំលែកពេញហ្វេសបុកយ៉ាងណាក្តី ក៏ខាងស្ថានីយ៍យើងមិនបានដេញដោលរកហេតុវែងឆ្ងាយដែរ សំខាន់បុគ្គលិកទើបធ្វើការបាន៤ថ្ងៃ របស់ខ្ញុំ មិនត្រូវបានកាត់ប្រាក់ខែ!។ ដូច្នេះករណីនេះ សូមទុកជូនជាមេរៀនសង្គមមួយសំរាប់ជនទូទៅ។ សូមអរគុណដល់មហាជនទាំងអស់ដែលបានផ្សាយបន្ត នឹងបានផ្តល់ជាតំរុយដល់យើងខ្ញុំ! សូមជូនពរឲជួបតែសំណាងល្អគ្រប់គ្នា! សូមជួយ like

ជីវិតនិងសង្គម

ដេនី ក្វាន់ និងបងស្រី Live វីដេអូ និយាយរឿងស៊ីអារម្មណ៍ អ្នកស្តាប់ចង់ឈាមត្រចៀក (មានវីដេអូ)

អ្នកនាង ចោម ច័ន្ទ គឺជាបងស្រីបង្កើតរបស់តារាសម្តែងដ៏ស៊ីចស៊ី គឺកញ្ញា ដេនី ក្វាន់ និងត្រូវជាម្តាយរបស់កុមារី នាងល្អហួស ដែលគ្រប់គ្នាសរសើរថាមានមុខមាត់ស្រស់ស្អាតដូចតារាថៃស្រីម្នាក់គឺ កញ្ញា YaYa។ ដែលអ្នកទាំងពីរបានធ្វើអោយអ្នកគាំទ្រជាច្រើនណាស់ច្រណែន ដោយសារតែសម្រស់ និងភាពស៊ីវីល័យរបស់ពួកគេទាំងពីរនាក់។ បើទោះជាអ្នកទាំងពីរមិនសូវជាជោគជ័យក្នុងវិស័យសិល្បៈ ប៉ុន្តែអ្នកទាំងពីរ មានទ្រព្យច្រើនមិនចាញ់តារាល្បីៗដទៃឡើយ។ ជាក់ស្ដែង ពេលនេះ អ្នកទាំងពីរ កំពុងLive វីដេអូ ដោយពួកគេបានស្លៀកឈុតស៊ិចស៊ី និយាយរឿងស៊ីអារម្មណ៍ និងថែមទាំង ចោម ក្វាន់ បានប៉ះរបស់សំខាន់ អ្នកនាង

ជីវិតនិងសង្គម

ជីវិតឯកជនភាពរបស់ តួឯកទេវតា ឆ្នាំច កញ្ញា សុគា គីមលង មិនធម្មតាបន្ទាប់ពីឃើញរូបភាពប៉ុន្មានសន្លឹកនេះ!!!

គ្រាន់តែទទួលបានតំណែងជាតួឯកទេវតា ឆ្នាំច រួចមក កញ្ញា សុគា គីមលាង ដែលមានឈ្មោះក្នុងបណ្តាញសង្គម Facebook ថា Kon Ant ហាក់មានប្រជាប្រិយភាព និងភាពជោគជ័យកាន់តែខ្លាំងឡើងៗ ក្នុងវិស័យសិល្បៈរបស់នាង ងាកទៅមើលពីសម្ភារៈប្រើប្រាស់របស់នាងក៏មានតម្លៃថ្លៃមិនធម្មតាផងដែរ។ ម្សិលមិញនេះក្នុងបណ្តាញសង្គមរបស់នាង បានធ្វើការបង្ហោះរូបជាច្រើនសន្លឹកពីដំណើរកម្សាន្តទៅកាន់ប្រទេសថៃ កញ្ញា សុគា គីមលាង បានដើរលេងផ្សារទំនើប ថែមទាំងបានចូលទិញទំនិញក្នុងហាងប៊្រេនៗ ម៉ាកល្បីៗ ដែលមានតម្លៃថ្លៃកប់ក្តោងទៀតផង។ តាមរូបភាពប៉ុន្មានសន្លឹកដែលកញ្ញាបានបង្ហោះចូលក្នុងបណ្តាញសង្គមបានធ្វើអោយដឹងថាជីវិតឯកជនរបស់តារាស្រីរូបនេះមិនធម្មតា ពិតជាមានភាពសម្បូរបែប ឡូយឆាយ និងមិនឲ្យចាញ់តារាល្បីៗដទៃទៀតនោះទេ៕ រូបភាព៖រូបភាព៖ រូបភាព៖

ជីវិតនិងសង្គម

ចូលរួមអបអរ! សុខ ជំនោរ ទទួលបានរឿងល្អមួយពីភរិយា រំភើបសប្បាយចិត្តរហូតដល់ញញឹមបិទមាត់មិនជិត!

  លោក សុខជំនោរ ជាអតីតអ្នកនិពន្ធធដ៏ល្បីឈ្មោះម្នាក់របស់ផលិតកម្មរសី្មហង្សមាស ហើយបច្ចប្បន្ន លោកក៏នៅតែបន្តការងារជាអ្នកនិពន្ធ និងដឹកនាំសម្តែងដដែលក្នងផលិតកម្ម និង ស្ថានីយទូរទស្សន៍មួយ ។ ក្រឡែកមកមើលរឿងស្នេហាវិញ លោក សុខជំនោរ កំពុងតែសិ្ថតនៅក្នុងពិភពពណ៌ផ្កាឈូកហើយ គឺមានភាពល្អូកល្អិន ផ្អែមល្ហែម ទៅណាមកណាបណ្ដើរគ្នារហូត។ អ្នកគាំទ្រជាច្រើន ជាពិសេសអ្នកនិយមលេងបណ្តាញសង្គម Facebook មានការភ្ញាក់ផ្អើល ថែមទាំងរំភើបជំនួស លោក សុខជំនោរ ដែលជាអ្នកនិពន្ធដ៏ល្បីឈ្មោះ ក្រោយពីលោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់ភរិយាលោក។ ចំណងដៃដ៏ពិសេសដែលភរិយាជាទីស្រលាញ់របស់លោក បានផ្តល់ជូនលោកជាពិសេសនោះគឺ ភរិយារបស់លោកកំពុងតែពរពោះកូនដំបូងជូនលោក ក្រោយរៀបការជាមួយគ្នាអស់រយៈពេលជាច្រើនខែមក។