Archive

ជីវិតនិងសង្គម

មួយគូទៀតហើយ! ស្នេហ៍ពិត ស្ថិតលើចិត្តនិងចិត្ត មិនមែនវណ្ណៈមានឬក្រនោះទេ

រឿងរ៉ាវស្នេហាជាច្រើនបានកើតឡើងជាបន្តបន្ទាប់ អ្នកខ្លះសមចិត្តប្រថ្នា អ្នកខ្លះមិនសមចិត្ត អ្នកខ្លះស្នេហាខុសធម្មជាតិ ប្រុសស្រលាញ់ប្រុស ស្រីស្រលាញ់ស្រី អ្នកខ្លះជួបស្នេហាខុសវ័យ។ ងាកមកមើលស្នេហាមួយដែលមិនគិតពីទ្រព្យសម្បតិ្ត ផ្ទះដែលមានជញ្ជាំងរហែកធ្លុះធ្លាយ ពេលមានភ្លៀងខ្យល់អាចធ្វើអោយពិបាកក្នុងការរស់នៅ ប៉ុន្តែហេតុផលទាំងនេះមិនអាចបញ្ឈប់ក្តីស្នេហ៍ស្មោះស្ម័គ្រមួយនេះបានដោយ។ ផ្ទុយពីការគិតរបស់មនុស្សមួយចំនួន គូស្នេហ៍មួយគូបានភ្ជាប់ពាក្យនឹងគ្នា ក្រោមការដឹងលឺពីមេបាចាស់ទុំទាំងសងខាង ហើយរឿងរ៉ាវមួយនេះត្រូវបានចែករំលែកតៗគ្នាពេញក្នុងបណ្តាញ Facebook រហូតទទួលបានការកោតសរសើរពីទឹកចិត្ត និងក្តីស្រលាញ់ចំពោះគូស្នេហ៍មួយគូនេះ។ គួររំលឹករឿងមួយដែល កំពុងតែល្បីក្នុងបណ្តាញ Facebook ដែលនោះគឺស្នេហាខុសវ័យក្បែរ តា និងចៅ ក៏មានការចេញមុខបកស្រាយផងដែរថា៖ ក្នុងនាមខ្ញុំជាក្មួយបង្កើតរបស់គាត់ ខ្ញុំសូមនិយាយថា ពួកគាត់ស្រលាញ់គ្នាដោយចិត្តនឹងចិត្ត ព្រោះពូរបស់ខ្ញុំមិនមែនជាអ្នកមានស្ដុកស្ដម្ភណាទេ គាត់ត្រឹមជាអ្នកបើកឡានអោយអង្គារការប៉ុណ្ណោះ។

ជីវិតនិងសង្គម

ច្រណែនខ្លាំងណាស់! កាដូថោកឬថ្លៃមិនសំខាន់ តែអ្វីដែលសំខាន់គឺសុភមង្គលគ្រួសារ (មានវីដេអូ)

ការកសាងគ្រួសារមួយវាមិនមែនជារឿងងាយស្រួលនោះទេ ចាប់ផ្តើមពីការស្រលាញ់គ្នាធម្មតាៗ មិនទាន់គិតរឿងរៀបការ រហូតដល់រៀបការ កសាងគ្រួសារតូចមួយ ដែលទទួលការជូនពរពីមេបាចាស់ទុំទាំងសងខាង។ ពីមួយតំណាក់កាលទៅមួយតំណាក់កាល មិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះសូមថែរក្សាក្តីស្រលាញ់មួយនេះ អោយបានល្អ និងកុំធ្វើអោយការជូនពររបស់ចាស់ទុំទាំងសងខាង រលាយសាបសូន្យដូចអំបិលត្រូវទឹកអោយសោះ។ ខាងក្រោមនេះជាការលើកឡើងរបស់អ្នកនាង Malay Bebe៖ «ការដូថ្លៃរឺថោកមិនសំខាន់សំរាប់អូនទេ បងថាអូនប្រហែលជាមិនពេញចិត្តទេព្រោះថោក តែសំរាប់ប្រពន្ធម្នាក់នេះមានតែចិត្តអាណិតទៅវិញព្រោះបងជាប្រុសដើរផ្សាររកទិញអាវអោយអូនតែឯង មិនងាយទេដែលរើសបានម៉ូតដែលត្រូវចិត្តអូននោះតើមានមនុស្សប៉ុន្មាននាក់ដែលអាចធ្វើដូចបងបាន?ពាក់អាវដែលបងទិញអោយក្នុងថ្ងៃកំណើតអូន ស្អាតដែលទេ?អូនអរគុណបង😘»។ សំរាប់ខ្ញុំកាដូតូចធំថ្លៃថោក វាមិនសំខាន់ដូចសុភមង្គលគ្រួសារនោះទេ ព្រោះសុភមង្គលមិនអាចកើតឡើងបានដោយសារតែយកលុយទៅទិញនោះទេ ជាចុងក្រោយខ្ញុំក៏សុំទោសដល់ម្ចាស់រូបខាងលើ ដែលយកមកធ្វើការចុះផ្សាយដោយមិនបានសុំការអនុញ្ញាតិ ប៉ុន្តែដោយរំភើបចិត្តខ្លាំងពេក សូមជូនពរបងទាំង ២ ស្រលាញ់គ្នាកាន់តែខ្លាំង មានសុភមង្គល

ជីវិតនិងសង្គម

ទីបំផុត ខេមរៈ សិរីមន្ត ហ៊ានបង្ហាញមុខភរិយាជាទីស្រលាញ់ ជាសាធារណៈហើយ

កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកគាំទ្រ ព្រមទាំងបណ្តាលព័ត៌មាននាៗក្នុងស្រុក ពិតជាមានការភ្ញាក់ផ្អើលនិងបានចេញផ្សាយព្រោងព្រាត បន្ទាប់ពីតារាចម្រៀងជួរមុខប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក ខេមរៈ សិរីមន្ត ចេញមុខប្រកាស់ការពិតថាខ្លួន គឺមានប្រពន្ធ និងកូនចំនួន៣នាក់ ហើយបានចាប់ដៃរស់នៅជាមួយគ្នាតាំងតែពីឆ្នាំ ២០០៩ មកម្ល៉េះ ប៉ុន្តែមហាជននៅតែមិនទាន់បានឃើញមុខភរិយារបស់លោកច្បាស់នៅឡើយទេ ដោយលោកគ្រាន់តែបង្ហោះរូបៗកូនៗតែប៉ុន្នោះ។ រូបភាព: ដោយឡែក នៅព្រឹកនេះ គេបានឃើញមុនមាត់ច្បាស់ របស់ ភរិយា ម្ចាស់បទ “ស្ទឹងត្រែងបងអើយ” គឺ ខេមរៈ សិរីមន្ត ហើយ ដោយលោកបានដឹកដៃភរិយា ចូលរួមនៅក្នុងកម្មវិធី ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម លើកទី១៥៥។

ជីវិតនិងសង្គម

បេះដូងចេះស្រវឹង ត្រូវបានកុមារីដ៏ល្បីម្នាក់ យកមកច្រៀង Cover ត្រូវបានមហាជនសរសើរថា…(មានវីដេអូ)

អតីតបេក្ខជនក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol នាង គន្ធា ដែលបានឆក់យកបេះដូងមហាជនរាប់សែននាក់ ក្រោយពីនាងបានបកស្រាយ ចម្រៀងមួយបទក្រោមចំណងជើងថា “ម៉ែ” ពោរពេញទៅដោយមនោសញ្ចេតនា។ បន្ទាប់ពីបញ្ចប់ការប្រលង Cambodian Idol នាង គន្ធា ត្រូវបានចូលរួមជាមួយផលិតកម្មសាន់ដេ ដែលមានលោក អ៊ីណូ តារាជើងចាស់ក្នុងផលិតកម្មជួយតែងនិពន្ធបទចម្រៀងថ្មីមួយបទ ដែលមានចំណងជើងថា “បេះដូងចេះស្រវឹង” ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ ហើយអ្វីកាន់តែធ្វើអោយមានការភ្ញាក់ផ្អើលនោះ កុមារីម្នាក់ដែលតែងតែច្រៀង Cover បទចម្រៀងល្បីៗ របស់តារាចម្រៀងជាច្រើនរូបមកហើយនោះ ស្រាប់តែបានជ្រើសរើសយកបទបេះដូងចេះស្រវឹងរបស់ នាង គន្ធា

ជីវិតនិងសង្គម

គាំទ្រអត់! ប្អូនស្រីបង្កើត សាន ស្រីឡៃ នឹងទៅប្រលងក្នុងកម្មវិធី The Voice Kids Cambodian រដូវកាលទី ២ (មានវីដេអូប្អូនស្រីច្រៀង)

បន្ទាប់ពី អ្នកនាង សាន ស្រីឡៃ បានឃ្លាតឆ្ងាយទៅគ្មានថ្ងៃត្រលប់ គេតែងតែសង្កេតឃើញប្អូនស្រីស្រស់ស្អាត របស់អ្នកនាង ចេញមកបង្ហាញខ្លួន និយាយលេងជាមួយប្រិយមិត្ត និងអ្នកគាំទ្ររបស់បងស្រី ក្នុងបណ្តាញសង្គមហ្វេសបុក ជាពិសេសប្អូនស្រីរបស់ សាន ស្រីឡៃ ក៏តែងតែបង្ហើរសំនៀងពិរោះៗ និងទទួលបានការសរសើរពីមហាជនផងដែរ។ គួររំលឹកថា កាលនៅរស់ អ្នកនាង សាន ស្រីឡៃ តែងតែនិយាយថាប្អូនស្រីរបស់នាង ស្រលាញ់ខាងសិល្បៈណាស់ ហើយក៏ចង់ចូលរួមក្នុងកម្មវិធីប្រលង The Voice Kids ផងដែរ។ នៅពេលនេះគឺក្តីស្រម៉ៃរបស់ ប្អូនស្រី

ជីវិតនិងសង្គម

បងស្រី ដេនី ក្វាន់ អស់ពីបង្អួតបង្ហោះពេជ្រ ឥលូវបង្ហោះដុល្លាទាំងដុំៗ ហើយថែមទាំងនិយាយថា…..

អ្នកនាង ចោមច័ន្ទ ប្រៀបដូចជាតារាមួយរូបដូចប្អូនស្រីរបស់អ្នកនាងដែរគឺ កញ្ញា ដេនី ក្វាន់ ហើយក៏មានប្រជាប្រិយមិនធម្មតាដែរនៅក្នុងបណ្តាញសង្គម ក្នុងនោះ អ្នកនាង ចោមច័ន្ទ ពិតជាចូលចិត្តលេងខ្លួនស៊ីចស៊ីណាស់ ថែមទាំងចូលចិត្តបង្ហាញសំភារៈប្រើប្រាស់ថ្លៃៗដូចជាផ្ទះ ឡាន គ្រឿងអលង្ការជាដើម ជាពិសេសនៅពេលបង្ហាញរបស់ប្រើប្រាស់ទាំងនោះម្តង មហាជនតែងតែស្ងើចចិត្តជាខ្លាំង ព្រោះសុទ្ធតែរបស់មានតម្លៃខ្ពស់កប់ពពក។ ជាក់ស្ថែង កាលពីប៉ុន្មានថ្ងៃមុន អ្នកនាង ចោមច័ន្ទ បានទៅទិញគ្រឿងពេជ្រទាំងឈុត តម្លៃជាង២ម៉ឺនដុល្លា ប៉ុន្តែស្រាប់តែយប់មិញនេះទៀត កញ្ញាបានបង្ហាញនៅលុយដុល្លាទាំងបាច់ៗ មិនតិចម៉ឺនដុល្លាទេ ព្រមទាំងបង្ហោះសារថា: ហត់ព្រោះតែលុយ ខ្វះក្តីសុខនិងបំផ្លាញក្តីសុខក៏ព្រោះតែលុយ ថ្ងៃនេះគឺលុយចេញ តិចច្រលំថាលុយចូល