Archive

ជីវិតនិងសង្គម

ដួង ម៉ានិច កំពុងធ្វើអោយអ្នកគាំទ្រ ជាពិសេសប្រុសៗ ឈាមច្រមុះ ដោយសារតែ… (មានវីដេអូ)

តារាសម្តែងស្រី ដួង ម៉ានិច ត្រូវបានប្រិយមិត្តចាត់ទុកថាជាតារាស្រីហ៊ានបង្ហាញគ្រប់ទម្រង់នៃការសម្តែង បែបស៊ិចស៊ីបញ្ចេញសាច់ស្ទើរតែទាំងអស់ បែបសុភាព ឬបែបបុរាណ។ សព្វថ្ងៃ ដួង ម៉ានិច មានភាពមមាញឹកខ្លាំងក្នុងការងារសិល្បះ ដោយគេតែងតែឃើញកញ្ញា នៅក្នុងវីដេអូចម្រៀង និងក្នុងខ្សែភាពយន្ត ជាដើម។ ដោយសារតែសម្រស់ដ៏ស្រស់ស្អាត រួមផ្សំទាំងភាពស៊ិចស៊ីរបស់កញ្ញាទៀតនោះ បានធ្វើអោយមហាជនតែងតែតាមដានរាល់សកម្មភាពនានារបស់កញ្ញា។ ជាក់ស្តែង កាលពីម្សិលមិញនេះដែរ តារាសម្តែងកញ្ញា ដួង ម៉ានិច បានបង្ហាញខ្លួននៅកន្លែងអាងមុជទឹកមួយកន្លែងដែលមានមនុស្សច្រើន និងបានស្លៀកក្នុងឈុតមុជទឹកដ៏សែនស៊ីចស៊ី បង្ហាញឲ្យឃើញរាងរ៉ូវស្ទើរតែទាំងស្រុងដ៏គួរឲ្យខ្នាញ់ និងសាច់ដ៏សរបស់នាង។ អ្វីដែលកាន់តែធ្វើអោយមហាជនចំហរមាត់ធំៗទៀតនោះ គឺកញ្ញា ដួង

ជីវិតនិងសង្គម

នេះហើយទឹកចិត្តម្តាយ! ឃើញ នីឡា នឿយហត់ខ្លាំងរហូតគេងលក់នៅទីសាធារណៈ ម្តាយរបស់នាងក៏ពោលពាក្យថា….

តារាកំប្លែង កញ្ញា នីឡា កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ហើយរូបសម្រស់របស់កញ្ញា កាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ មិនថាពេលតុបតែងខ្លួនរបៀបសម័យ ឬក៏របៀបបុរាណទេ តារាកំប្លែងស្រីរូបនេះ នៅតែមានភាពទាក់ទាញ និងលេចធ្លោជាទីបំផុត។ រូបភាព: អ្វីដែលគួរឲ្យសរសើរនោះគឺ កញ្ញា នីឡា ទោះបីជានៅវ័យក្មេង និងចូលចិត្តលេងសំភារៈទំនើបថ្លៃៗ ប៉ុន្តែកញ្ញាបានខិតខំប្រឹងប្រែងធ្វើការដោយខ្លួនឯង និងមិនរំពឹងលើលុយកាក់ឪពុកម្តាយឡើយ រហូតនៅពេលនេះ កញ្ញា នីឡា បានទទួលជោគជ័យក្នុងអាជីវកម្មតាម អនឡាញ យ៉ាងខ្លាំង។ ជាក់ស្តែងក្នុងប៉ុន្មានថ្ងៃនេះ កញ្ញា នីឡា និងម្តាយរបស់នាង បានធ្វើដំណើរទៅកំសាន្តនៅប្រទេសថៃ ក៏ដូចជាទៅទិញទំនិញយកមកលក់អោយអតិថិជននៅក្នុងប្រទេសកម្ពុជារបស់នាងជាច្រើនផងដែរ។ ដោយឃើញការខិតខំប្រឹងប្រែងខ្លាំង និងឃើញកូនស្រីនឿយហត់រហូតគេងលក់ទៅទីសាធារណៈ ម្តាយរបស់ កញ្ញា នីឡា ក៏មានចិត្តអាណិតដល់កូនជាខ្លាំងរហូតអ្នកស្រីពោលពាក្យបែបនេះថា: អាណិតកូនណាស់ដើរទិញអីវ៉ាន់ទៅលក់ពេលនេះអស់កំលាំងគេងហើយម៉ាក់ជូនពរកូនអោយដំណើរកាបានជោគជយ័គ្រប់ភារះកិច្ទណាកូនណ្វពចិត្ត គួរបញ្ជាក់ថា កញ្ញា នីឡា តែងតែចេញចូលក្នុងប្រទេសថៃជាញឹកញយ មិនមែនគ្រាន់តែទៅដើរលេងនោះ គឺនាងទៅដើម្បីធ្វើការងារមួយចំនួន ជាពិសេសគឺសំភារៈលក់ដូររបស់កញ្ញាតែម្តង។

ជីវិតនិងសង្គម

ឆាយ វីរៈយុទ្ធ ស្រលាញ់មនុស្សស្រី ២នាក់ ក្នុងពេលតែមួយ តើរឿងរាវនឹងទៅជាយ៉ាងណា?

តារាចម្រៀងសម្លេងមានថាមពលខ្លាំង លោក ឆាយ វីរៈយុទ្ធ កាន់តែទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ ព្រោះតែបទចម្រៀងមួយៗដែលលោកបានបញ្ចេញ សុទ្ធតែល្បីៗ ហើយមានអត្ថន័យចាក់ដោតបេះដូងរបស់យុវវ័យទៀតផង។ សព្វថ្ងៃ លោក ឆាយ វីរៈយុទ្ធ ក៏មានភាពមមាញឹកក្នុងការងារសិល្បៈច្រើន ហើយនៅពេលទំនេរពីការងារ លោក ឆាយ វីរៈយុទ្ធ តែងតែនៅមើលថែភរិយាដ៏ស្រស់ស្អាតរបស់លោក ដែលបានរៀបការជាមួយគ្នាកាលពីពាក់កណ្តាលឆ្នាំ២០១៧ នៅឯខេត្តកំពង់ចាម។ ស្រាប់តែពេលថ្មីៗនេះ បែរជាមានព័ត៌មានរសើបមួយថា លោក ឆាយ វីរៈយុទ្ធ កំពុង​ជាប់​ជំពាក់​ចំណងស្នេហានឹង​នារី​ពីរ​នាក់​ក្នុង​ពេល​តែ​មួយ​ទៅវិញ ជាហេតុធ្វើឲ្យលោកមានការភ្ញាក់ផ្អើល ហើយប្រតិកម្មត្រលប់ទៅវិញយ៉ាងធូៗថា: «​ស្នេហា​នារី​ពីរ​នាក់​ណា​បង ខ្ញុំ​អត់​ដឹង​ផង នោះ​ប្រហែល​ពួក​គាត់​ទើប​ស្តាប់​បទ Original ​ថ្មី​របស់​ខ្ញុំ ហើយ​អាច​និយាយ​ត​គ្នា​ទៅ ទើប​លេច​រឿង​បែ​ប​​នេះ។ បើ​បង​មិន​ជឿ​ស្តាប​់បទ​នេះ​ទៅ គឺ​បទ «​ស្រឡាញ់​អូន​មួយ​ពេល ស្រឡាញ់​គេ​មួយ​ជីវិត»៕ រូបភាព៖

ជីវិតនិងសង្គម

អស្ចារ្យណាស់! កូនប្រុសនាយ ក្រឹម ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ​ UN

កាលពីម្សិលមិញ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ យោងតាមគណនីហ្វេសបុកមួយរបស់មន្ត្រីម្នាក់ក្នុងក្រសួងព័ត៌មាន បានឲ្យដឹងថា កូនប្រុសរបស់តារាកំប្លែងជើងចាស់ អ៊ូប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម បានចូលរួមក្នុងកងទ័ពមួកខៀវកម្ពុជា ដើម្បីចេញទៅការពារសន្តិភាពជូនប្រទេសទាំងឡាយដែលកំពុងមានគ្រោះភ័យ។ ក្នុងនោះ លោក បានបញ្ជាក់ បែបនេះនៅក្នុងបណ្តាញសង្គមថា: ទៅរក UN ឯណាមកជួយខ្មែរទៀតមានតែ UN ខ្មែរទៅជួយគេម្តង។ ថ្ងៃនេះកងទ័ពមួកខៀវកម្ពុជាចេញទៅបំពេញការងាររក្សាសន្តិភាពនៅបណ្តាប្រទេសដែលកំពុងរងគ្រោះភ័យក្នុងចំណោមទាហ៑ានមួកខៀវខ្មែរលើកនេះកមានវត្តមានកូនប្រុសរបស់លោកពូអ៑ូប៉ុណ្ណារ៉ាត់ហៅ (ក្រឹម) ចូលរួមផងដែរ  នៅព្រលានយន្តហោះថ្ងៃនេះឃើញពូនិងមីងញញឺមជូនដំណើរកូនក្នុងភាពមោទនគ្រួសារនិងជាតិ។ សូមជូនពរប្អូននិងក្រុម UN ខ្មែរទាំងអស់បានជោគជ័យក្នុងការងារជាប្រវត្តិសាស្រ្តនេះ។ ដោយឡែក ក៏មានសាច់ញាតិម្នាក់ក្នុងក្រុមគ្រួសារបស់ តារាកំប្លែងជើងចាស់ នាយក្រឹម បានបង្ហោះសារប្រាប់នៅការតាំងចិត្ត និងក្តីស្រម៉ៃកូនប្រុសរបស់នាយក្រឹម បែបនេះថា:  “ក្តីស្រម័យតាំងពីកុមារភាពរួមនិងក្តីសង្ឃឹមរបស់គ្រួសាររបស់ប្អូនប្រុសបានដូចបំណងហើយគឺនៅពេលដែលប្អូនស្លៀកសំលៀកបំពាក់ជាយោធារដ៍អង់អាចក្លាហានពោរពេញដោយទំនុកចិត្តខ្ពស់ដោយបានឆ្លងកាត់វគ្គហ្វឹកហ្វឺនអស់រយៈពេល៣ឆ្នាំយ៉ាងស្ទាត់ជំនាញឈានជើងឡើងយន្តហោះទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី។កាតព្វកិច្ចទៅបំរើជាតិរបស់ប្អូននៅថ្ងៃនេះគឺមិនធ្វើអោយឱពុកម្តាយដែលធ្លាប់បានទូន្មានទំនុកបម្រុងប្អូនខកបំណងឡើយបើតាមការញញឹមរបស់ពួកគាត់។បងសូមជូនពរអោយប្អូនមានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចដែលប្អូនត្រូវបំពេញ។ទាំងនេះគឺដោយសារប្រទេសជាតិរបស់យើងមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាទើបយើងអាចបញ្ជូនទ័ពរបស់ខ្លួនទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ(UN)បាន។ឡូយណាស់ពូក្រឹម“៕ សូមជួយស៊ែរលើកទឹកចិត្តយុវជនខ្មែរម្នាក់នេះផង! រូបភាព៖រូបភាព៖ រូបភាព៖ រូបភាព៖ រូបភាព៖ រូបភាព៖ រូបភាព៖ រូបភាព៖

ជីវិតនិងសង្គម

មុខពេលឡើងឆាកម្តងៗ វីរៈ និច តែងតែធ្វើរឿងមួយជាមួយក្រុមរាំរហូត គួរអោយសរសើរមែន! (មានវីដេអូ)

តារាចម្រៀងស្រីវ័យក្មេងប្រចាំផលិតកម្មសាន់ដេ កញ្ញា វីរៈ និច កំពុងតែបន្តឡើងកូដ និងទទួលបានការគាំទ្រជាបន្តបន្ទាប់ ទោះបីជាកញ្ញា វីរៈ និច ទើបតែចូលប្រឡូកក្នុងវិថីសិល្បថ្មីៗនេះក៏ដោយ។ ជាក់ស្តែង កញ្ញា វីរៈ និច មិនត្រឹមតែចេញបទចម្រៀងទោលពិរោះៗជាច្រើននោះទេ កញ្ញា ក៏បានចាប់ដៃគូជាមួយតារាចម្រៀងរៀមច្បងជាច្រើននាក់ផ្សេងទៀតផងដែរ។ ក្រៅពីមានសមត្ថភាពក្នុងការច្រៀង ម្ចាស់បទ “អូនចូលចិត្តស្លៀកខោរហែក” រូបនេះក៏តែងតែបង្ហាញក្បាច់រាំយ៉ាងពិសេស ចែកជូនទស្សនិកជនបានទស្សនាផងដែរ។ លើសពីនេះទៅទៀត មុនរាល់ពេលឡើងឆាកសម្តែងម្តងៗ កញ្ញា និងកូនក្រុមរាំ តែងតែហាត់សមក្រោយឆាក ជាច្រើនដងដើម្បីអោយច្បាស់ថាពេលឡើងឆាកសម្តែង កុំអោយមានការខុសឆ្គងដោយអចេតនាណាមួយកើតឡើង។ ទង្វើនេះ

ជីវិតនិងសង្គម

ភ្ញាក់ផ្អើល! កំពូលតារាសម្តែងហុងកុង Eric Tsang ហៅអាម៉ាប់តូច មកដល់ស្រុកខ្មែរស្ងាត់ៗ កាលពីប៉ុន្មានម៉ោងមុននេះ!

តារាសម្តែងបែបកំប្លែងហុងកុងជើងចាស់ លោក Eric Tsang Chi-wai ដែលមានប្រជាប្រិយភាពខ្លាំងក្នុងតំបន់អាស៊ី ហើយជាពិសេសលោកក៏ត្រូវបានប្រជាជនខ្មែរស្គាល់ស្ទើរតែគ្រប់ៗគ្នា តាមរយៈខ្សែភាពយន្ត វាយតប់ កាប់ចាក់ និងបែបក្រមិចក្រមើមកំប្លុកកំប្លែង ជាច្រើនរឿងរាប់មិនអស់ រហូតត្រូវបានទស្សនិកជន ដាក់រហ័ស្សនាមឲ្យថា អាម៉ាប់តូច ថែមទៀតផង។ យ៉ាងណាមិញ មុននេះបន្តិចមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែតារាសម្តែងជើងចាស់ វ័យ ៦៥ ឆ្នាំរូបនេះបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ស្ងាត់ៗដោយមិនមានបញ្ជាក់ដំណឹងជាមុន។ ការធ្វើដំណើររបស់លោកមកកាន់ប្រទេសកម្ពុជាលើកនេះ យើងមិនទាន់ទទួលបានដំណឹងថាតើលោកនឹងមកបំពេញការងារ ឬក៏មកដើរលេងកម្សាន្តផ្ទាល់ខ្លួននោះទេ។ ប៉ុន្តែមហាជនសង្ឃឹមថាលោក Eric Tsang Chi-wai

ជីវិតនិងសង្គម

ក្តៅៗ! ពេលនេះដឹងមូលហេតុជំងឺ កូនប្រុស ឧញ្ញា ឌួង ឆាយ ហើយគឺ….

កាលពីប៉ុន្មានថ្ងៃមុន ទាំងមហាជនក្នុងបណ្តាញសង្គម និងក្រុមគ្រួសារបស់ លោកឧកញ៉ា ឌួង ឆាយ មានអារម្មណ៍តក់ស្លុតក្នុងចិត្តជាខ្លាំង ដោយសារតែកូនប្រុសច្បងរបស់លោក មិនដឹងជាមានរឿងអ្វីទេ ស្រាប់តែធ្លាក់ខ្លួនឈឺរហូតដល់ហេីមមុខមួយចំហៀង ត្រូវបញ្ជូនទៅពេទ្យសឹង្ហបូរីភ្លាមៗ។ ពិតជាប្រើសើរឡើងវិញហើយ បន្ទាប់ពី លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះសារប្រាប់ពីមូលហេតុដែលធ្វើឲ្យកូនរបស់លោកក្តៅខ្លួនរហូតហេីមមុខមួយចំហៀង។ ដោយ លោកឧកញ៉ា ឌួង ឆាយ បានរៀបរាប់ថា: ជំរាបជូនដំណឹងពូមីងបងប្អូន, កូនប្រុសរបស់ខ្ញុំបានធូរស្បើយហើយនៅខណៈពេលនេះ, ដោយគេគ្រាន់តែមានបញ្ហាឡើងមេរោគក្នុងឆ្មេញណា ( Teeth Infection ) សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែជូនពរ និងបារម្ភអំពីសុខទុក្ខកូនប្រុសច្បងរបស់ខ្ញុំជាពិសេសស្រលាញ់រាប់អានក្រុមគ្រួសារខ្ញុំណា បន្ទាប់ពីបានដឹងបែបនេះ មហាជនបានចូលរួមត្រេកអរចំពោះគ្រួសារបរស់ លោក ឧកញ៉ា ដែលកូនរបស់លោកមិនកើតអីធ្ងន់ធ្ងរ និងសូមទេវតាតាមថែរក្សាក្រុមគ្រួសាររបស់លោកជារៀងរហូតទៅ។ រូបភាព: