Archive

ជីវិតនិងសង្គម

សែនហើយសល់ផ្ទះ សល់ឡាន សល់លុយរកស៊ី និងរៀបមង្គលការធំ តែសល់បំណុលជុំទិស តើអ្នកយកមួយណា?

មនុស្សពីរនាក់ដែលស្រលាញ់គ្នាតែងតែប្រាថ្នាចង់រៀបការជាមួយនឹងគ្នា ដោយមានការដឹងលឺពីសាច់ញាតិចាស់ទុំទាំងសងខាងដឹងលឺ។ មង្គលការខ្លះធំសែនធំ រៀបចំដោយមានតុបតែងផ្កាផ្ញីអស់រាប់ម៉ឺនដុល្លា ក៏មិនប្រាកដថាមានក្តីសុខ ហើយការរៀបការបែបធម្មតាក៏មិនប្រាកដថាគ្មានក្តីសុខ សំខាន់លើចិត្តនឹងចិត្តតែប៉ុណ្ណោះ។ ហើយមានអ្នកខ្លះទៀតដល់ថ្នាក់ប្រថុយរៀបការតុបតែងយ៉ាងស្រស់ស្អាត ប៉ុន្តែបែបជាជំពាក់លុយគេជុំទិសព្រោះចង់អោយគេដឹងថាខ្លួនឡូយឆាយ រឿងនេះត្រូវបានអ្នកលេងក្នុងបណ្តាញសង្គម Facebook បានចោទជាសំនួរថា តើអ្នកចង់បានអាពាហ៍ពិពាហ៍ឡូយឆាយ ហើយជំពាក់គេជុំទិស ឬរៀបការហើយសល់ផ្ទះ សល់លុយទុករកស៊ី? ងាកមកមើលវីដេអូមួយក្នុងបណ្តាញសង្គម Facebook មានគូស្នេហ៍មួយគូបានរៀបចំសែនព្រេងធ្វើជាប្តីប្រពន្ធ នឹងគ្នាដោយមិនមានការរៀបចំរោងការធំដុំអ្វីនោះទេ ដោយគ្រាន់តែមានការដឹងលឺពីចាស់ទុំសងខាង។ ការរៀបចំបែបនេះក៏ព្រោះតែខ្លាចពាក្យថា ការធំតែរោង តែបំណុលជុះទិស បើជីវិតអាពាហ៍ពិពាហ៍ពេញទៅដោយបំណុលនោះ តើជីវិតគូនេះមានក្តីសុខដែរឬទេ? ដូចនេះសូមកុំឃើញដំរីជុះចង់ជុះតាមដំរី។ រូបភាព៖ រូបភាព៖ រូបភាព៖

ជីវិតនិងសង្គម

រូបប៉ុន្មានសន្លឹក សុគន្ធ និសា ញញឹមឡើងស្វិត ពេលស្វាមីមិនភ្លេចថ្ងៃកំណើតខ្លួន

ថ្ងៃខួបកំណើតរបស់ កំពូលតារាចម្រៀងសម្លេងផ្អែម សុគន្ធ និសា ត្រូវបានអ្នកគាំទ្រ មិត្តភក្តិ សមាញិកគ្រួសារ និងអ្នករួមការងារសិល្បៈជាច្រើននាក់ រៀបចំធ្វើឲ្យយ៉ាងសប្បាយរីករាយ ហើយអ្នកនាង សុគន្ធ និសា ក៏ទទួលបាននំខេក សារជូនពរ និងការដូជាច្រើនផងដែរ។ ក្នុងនោះ លោក ចៅ សម្បត្តិ ដែលជាស្វាមីរបស់ អ្នកនាង សុគន្ធ និសា ទោះបីជារវល់ការងារខ្លាំងប៉ុណ្ណា ក៏លោកមិនភ្លេច Surprise ពិធីខួបកំណើតឲ្យភរិយារបស់ខ្លួនឡើយ ទោះបីជាការធ្វើនេះមិនមានលក្ខណៈធំដុំ ប៉ុន្តែមើលទៅ គឺពិតជាមានសេចក្តីសុខណាស់ ក្នុងនោះគេក៏បានឃើញស្នាមញញឹមរបស់ សុគន្ធ និសា ហាក់ដូចជារំភើបខ្លាំង និងពេញចិត្តនៅអ្វីដែលនាងបានទទួលពីស្វាមី ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន។ រូបភាព៖ រូបភាព៖ រូបភាព៖ រូបភាព៖ រូបភាព៖

ជីវិតនិងសង្គម

ទើសភ្នែកពេក! ជាងចម្លាក់ល្បីម្នាក់ ប្រកាសជួយប្តូររូបព្រះបាទជ័យវរ្ម័នទី៧ថ្មី អត់យកលុយហើយដឹកឲ្យទៀត

រូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ មានសភាពខុសប្រក្រតី កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងៗពីសំណាក់មហាជនក្នុងបណ្តាញសង្គម បន្ទាប់ពីរូបភាពនៃចម្លាក់របស់ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានគេចែកចាយ ប៉ុន្តែមកដល់ម៉ោងនេះមិនទាន់ដឹងថា ចម្លាក់នេះ ស្តិតនៅកន្លែងនៅឡើយទេ។ ក្នុងនោះ មហាជនមួយចំនួនបានបញ្ចេញមតិ ចំពោះ រូបចម្លាក់ខុសប្រក្រតីរបស់ ព្រះបាទជ័យវរ្ម័នទី៧ នេះថា: “ពេលដាក់រូបតំណាងឲ្យព្រះអង្គសូមមើលឆ្វេងស្តាំផង” “កំហុសទី១ គឺអ្នកធ្វើ កំហុសទី២ គឺអ្នកទទួល កំហុសទី៣ គឺក្នុងចំណោមគ្រូពិតជាមានអ្នកមិនពេញចិត្តតែមិនហ៊ាននិយាយ ព្រោះខ្លាចអស់ប្រាក់ខែ ខ្លាចគេព្យួមិនឲ្យមកបង្រៀន ដូច្នេះមានតែទ្រាំមើលការប្រមាថបុព្វបុរសពីមួយថ្ងៃទៅថ្ងៃចឹងទៅ” រូបភាព: ក្រោយទទួលបានដំណឹងនេះ និងចង់កែសម្រួលដោយស្មោះចេញពីចិត្ត មុននេះបន្តិច ជាងចម្លាក់ ដ៏

ជីវិតនិងសង្គម

ពេលនេះកូនប្រុស ឧញ្ញាដួង ឆាយ ក្តៅខ្លួនខ្លាំង ហើយហើមមុខមួយចំហៀងទៀត ត្រៀមហោះទៅពេទ្យ សឹង្ហបូរី

ប្រហែលជាប៉ុន្មាននាទីមុននេះបន្តិច លោកឧកញ៉ា ឌួង ឆាយ មានអារម្មណ៍ស្លុតក្នុងចិត្តជាខ្លាំង ដោយសារតែកូនប្រុសរបស់លោកដែលធ្លាប់មានជំងឺខួរក្បាលធ្ងន់ធ្ងរ មិនដឹងជាមានរឿងអ្វីទេ ស្រាប់តែថ្ងៃនេះបែជាធ្លាក់ខ្លួនឈឺរហូតដល់ហេីមមុខ ក្នុងនោះ លោកឧកញ៉ា ឌួង ឆាយ បានបញ្ជាក់បែបនេះនៅក្នុងបណ្តាញសង្គមថា: ពិបាកចិត្តបារម្មណ៍កូនប្រុសខ្ញុំក្ដៅខ្លួនខ្លាំងហេីយហេីមមុខមួយចំហៀង អីលូវនៅពេទ្យត្រៀមហោះទៅពេទ្យសឹង្ហបូរី ក្រោយឃើញបែបនេះ មហាជន ក៏ដូចជាអ្នកគោរពស្រលាញ់ក្រុមគ្រួសាររបស់ លោកឧកញ៉ា ឌួង ឆាយ បានសម្តែងក្តីបារម្មណ៍អំពីស្ថានភាពកូនប្រុសច្បងរបស់ឧកញ៉ា ក៏សូមជូនពរសូមឲ្យទេវតាតាមថែរក្សារកូនរបស់គាត់ កុំឲ្យកើតអីអោយសោះ និងសុំអោយឆាប់ជា។ រូបភាព៖រូបភាព៖ រូបភាព៖ រូបភាព៖

ជីវិតនិងសង្គម

ដួង ម៉ានិច និង ថន លក្ខិណា ឈុតក្រហមដូចគ្នា ម្នាក់ស៊ិចស៊ី ម្នាក់សុភាព តើអ្នកណាស្រស់ស្អាតជាង?

វិស័យសិល្បៈក្នុងប្រទេសកម្ពុជាកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ តារាក្មេងៗជាច្រើនក៏បង្ហាញខ្លួនក្នុងសង្គមសិល្បៈ ប៉ុន្តែនៅតែមិនអាចឈរជើងជាប់បានយូរដូចតារាចាស់ៗ បើទោះជាពួកគេមានរូបសម្រស់ស្រស់ស្អាតយ៉ាងណាក៏ដោយ។ ងាកមកមើលតារាជើងចាស់ ២រូប គឺកញ្ញា ថន លក្ខិណា និង ដួង ម៉ានិច បានឈរក្នុងជួរមួយក្នុងវិស័យសិល្បៈមិនតិចជាង ១០ ឆ្នាំនោះទេ ហើយក៏នៅតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រក្នុង និងក្រៅប្រទេស។ ក្នុងនោះយើងសង្កេតឃើញថា កញ្ញា ថន លក្ខិណា ជាពិធីការីនី និយមស្លៀកពាក់បែបសុភាព និង កញ្ញា ដួង ម៉ានិច ជាតារាសម្តែងដែលនិយមស្លៀកពាក់បែបស៊ិចស៊ី។ វាជាការចៃដន្យមែនទែន ដែលតារាស្រី

ជីវិតនិងសង្គម

ស៊ិន ឧត្តមផល្លា អាយុគ្រាន់ជាតួលេខ ក្បែរ ៥០ តែសម្រស់វិញ ក្រមុំៗសុំខ្មាស់!!

តារាចម្រៀង និងជាតារាសម្តែងជើងចាស់ អ្នកនាង ស៊ិន ឧត្តមផល្លា បានប្រកាសខ្លួន វិលចូលក្នុងពិភពសិល្បៈជាថ្មីម្តងទៀត ហើយពត៌មាននេះក៏ត្រូវបានមហាជនសម្តែងក្តីរីករាយយ៉ាងខ្លាំង ហើយក៏ចាំគាំទ្រអ្នកនាងជានិច្ចផងដែរ។ បើទោះជាវ័យកាន់តែជ្រេ ក្បែរ ៥០ ក៏ដោយ ប៉ុន្តែអ្នកនាង ស៊ិន ឧត្តមផល្លា នៅតែមានសម្រស់ស្រស់ស្អតខ្លាំង ហាក់គ្មានការប្រែប្រួលខ្លាំងនោះទេ។ ជាក់ស្តែងក្នុងបណ្តាញសង្គមរបស់អ្នកនាង កាលពីប៉ុន្មានម៉ោងមុននេះ បានធ្វើការបង្ហោះរូបភាពមួយចំនួននៅអាងហែលទឹក បញ្ចេញស្ទាយ៍ស៊ីអារម្មណ៍ដាក់អ្នកគាំទ្រទាំងកណ្តាលថ្ងៃតែម្តង ជាមួយឈុតប៊ីគីនីពណ៍ខ្មៅ បង្ហាញសាច់សខ្ចី និងបញ្ចេញរាងយ៉ាងស្រស់ស្អាត ទាក់ភ្នែកមហាជនជាខ្លាំង។ អាយុគ្រាន់តែជាតួលេខតែប៉ុណ្ណោះសំរាប់អ្នកនាង ស៊ិន ឧត្តមផល្លា ព្រោះថាក្បែរ

ជីវិតនិងសង្គម

នាយ ចយ ខ្លាំងមែន មិនទាន់អីផង ភរិយាជាទីស្រលាញ់ មានអាការៈ ចាញ់កូនហើយ!

បន្ទាប់ពីចាប់ដៃរស់នៅជាមួយគ្នាជាប្តីប្រពន្ធ នាយចយ និងភរិយារូបស្រស់ តែងតែបង្ហាញពីក្តីបារម្មណ៍ ការយកចិត្តទុកដាក និងទៅណាមកណាជាមួយគ្នាយ៉ាងមានសុភមង្គលជាទីបំផុត។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ រូបរាងស្គមទៅៗរបស់ ភរិយា នាយចយ ត្រូវបានគេចាប់អារម្មណ៍ខ្លាំង រហូត ភរិយា របស់ នាយចយ បានបង្ហោះសារមួយនៅលើបណ្តាញសង្គមថា: «ដើរទៅណាក៏មានគេសួរ៖ គេ: អូន! អូនឯងឥឡូវស្គមម្ល៉េះ អូនឯងញ៉ាំថ្នាំសម្រកមែន? ខ្ញុំ: អត់ផងបង គេ: ហើយម៉េចស្គមម៉េះចុះ ខ្ញុំ: អត់ដឹងដែរបង ញ៉ាំច្រើនដែរតែនៅតែស្គមទៅៗ អត់ដឹងម៉េចបង គេ: អឺ!សង្ស័យហាស ចាញ់ម៉ង (និយាយលែងចេញម៉ង) (អស់អីថ្លែង)» ។

ជីវិតនិងសង្គម

គង់ សុជាតិ និងស្វាមី ទោះជាល្បីយ៉ាងណា ក៏នៅតែប្រើជីវិតសាមញ្ញ រស់នៅយ៉ាងមានក្ដីសុខ!

ពិធីការិនី គង់ សុជាតិ បើទោះជាឈរជើងក្នុងវិស័យសិល្បៈយូរយ៉ាងណាក្តី ក៏នៅតែទទួលបានប្រជាប្រិយភាពខ្លាំងដដែរ ស្របពេលវ័យរបស់អ្នកនាងកាន់តែជ្រេរ យើងតែងតែឃើញវត្តមានអ្នកនាងក្នុងកម្មវិធីធំៗរបស់ស្ថានីយទូរទស្សន៍ធំៗ និងក្នុងមង្គលការធំៗផងដែរ។ គួររំលឹកផងដែរថា អ្នកនាង គង់ សុជាតិ បានចូលរួមជាមួយគ្រួសារហង្សមាស ជាមួយស្វាមីហើយ ការចូលរួមជាមួយហង្សមាស ត្រូវបានមហាជនរំពឹងថានឹងអាចកាន់ កម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយចំនួនផងដែរ។ ងាកទៅមើលពីជីវិតឯកជនរបស់អ្នកនាង និងស្វាមីវិញ បើទោះជាអ្នកទាំងពីរមានភាពមមាញឹកដូចគ្នាក៏ពិតមែន តែអ្នកទាំងពីរនៅតែមានពេលសំរាប់ក្រុមគ្រួសារដូចជា ដើរលេងតាមផ្សារទំនើប មើលកុន និងនាំកូនស្រីរបស់ពួកគេដើរលេងយ៉ាងសប្បាយ ធ្វើអោយមហាជនសរសើរគូស្វាមីភរិយានេះជាខ្លាំង៕ រូបភាព៖រូបភាព៖ រូបភាព៖ រូបភាព៖ រូបភាព៖ រូបភាព៖

ជីវិតនិងសង្គម

ស្ងាត់ៗ! ​ស្រី​ស្អាត​ អូនម៉ី បង្ហាញ​រូបថតមាត់ជាប់មាត់​ជាមួយ​គូស្នេហ៍ យ៉ាងផ្អែមល្ហែម!

កញ្ញា អៀ ម៉េងលិ ឬហៅថា អូនម៉ី គឺជាតារាសម្តែងស្រីដែលមានរូបសម្បត្តិស្រស់ស្អាតផូផង់ និងត្រូវបានមហាជនជាច្រើនស្គាល់តាមការតុបតែងខ្លួនបង្ហាញភាពស៊ីចសី។ សព្វថ្ងៃ តារាសម្តែង អូនម៉ី ក៏មមាញឹកគួរសមក្នងការការថតខ្សែភាពយន្ត និងស្ពតផលិតផងនានា។ កន្លងមក អូនម៉ី តែងតែលាក់បាំងនៅគូស្នេហ៍ពិតរបស់ខ្លួន ប៉ុន្តែទោះបីជាយ៉ាងណា អូនម៉ី ក៏ធ្លាប់ល្បីថាជាសង្សាររបស់ នាយចឺម ប៉ុន្តែត្រូវបានកញ្ញាបដិសេដថាជារឿងមិនពិត ពួកគេគ្រាន់តែជាមិត្តធម្មតាប៉ុន្នោះ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ អូនម៉ី មិនត្រឹមតែបង្ហាញមុខគូស្នេហ៍ឲ្យមហាជនដឹងទេ ថែមទាំងចាប់បង្ហោះរូបភាពផ្អែមល្ហែម ដោយមានរូបខ្លះមានថើបមាត់ទល់នឹងមាត់ទៀតផង ធ្វើឲ្យមហាជនមើលហើយចង់ឡើងជាតិស្ករ។ សូមទស្សនារូបភាពខាងក្រោម: រូបភាព៖រូបភាព៖ រូបភាព៖ រូបភាព៖

ជីវិតនិងសង្គម

មិនមែនតិចខែឯណា! ក្មួយនាយករដ្ឋមន្ត្រី ត្រូវតុលាការសម្រេចឃុំខ្លួនហើើយ ដោយដាក់ពន្ធនាគារព្រៃសចំនួន…

បន្ទាប់ពីតំណាងអយ្យការសាកសួរអស់រយៈពេលជិត៥ម៉ោង នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ នេះ យោងតាមប្រភព​ច្បាស់ការពីសាលាដំបូងរាជធានីភ្នំពេញបានអោងដឹងថា​ លោក​ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ជា​ នាយនគរបាលជាន់ខ្ពស់​ ក្រសួងមហាផ្ទៃ​ ត្រូវបានចៅក្រម​ រស់​ ពិសិដ្ឋ​ ផ្ដន្ទាទោសដាក់ពន្ធនាគារ​ ១៨​ ខែ​ បន្ទាប់ពីលោកបានផ្ទុះអាវុធក្នុងផ្ទះមួយនៅខណ្ឌដូនពេញ​។ វីដេអូ៖ ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ជា​ នាយនគរបាលជាន់ខ្ពស់​ ត្រូវបានក្រសួងមហាផ្ទៃ ព្រះរាជអាជា្ញរង ហុឹង ប៊ុនថន ចោទ២បទល្មើស ទី១ ចោទពីបទ “ គំរាមកំហែងថានឹងសម្លាប់ “ និងទី២ ចោទពីបទ