Archive

ជីវិតនិងសង្គម

រឿងធំហើយ! ឧត្តមសេនីយ៍ទោ​ ជួន​ ណារិន បញ្ជាឲ្យតាមរករថយន្ត ដែលព្រហើនបើកបំពានបារ៉ាស់ផ្លូវរថភ្លើង (មានវីដេអូ)

កាលពីម្សិលមិញ មហាជនក្នុងបណ្តាញសង្គម មានការផ្ទុះកំហឹង ហួសចិត្ត និងរិះគន់ ចំពោះរថយន្តមួយគ្រឿងបានបំពានបារ៉ាស់ហាមឲ្យឈប់ និងបានព្យាយាមបន្តការបើកបរឆ្លងកាត់ផ្លូវដែក ទោះបីជាដឹងថាមានរថភ្លើងកំពុងតែបោះពួយមកជិតដល់យ៉ាងណាក្តី ធ្វើឲ្យរថយន្តមួយគ្រឿងនេះស្ទើរតែត្រូវបុកដោយរថភ្លើងទៅហើយ។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះកើតឡើងនៅត្រង់តាមបណ្តោយផ្លូវជាតិលេខ៣ វាលរិញ​ ចំណែកឯវីដេអូនៃហេតុការណ័នេះត្រូវ​បាន​ថត​ដោយ​ជនជាតិ​អា​ល្លឺ​ម៉​ង់ម្នាក់ រួចបានយកមកបង្ហោះចូលទៅក្នុងសង្គមហ្វេសបុក បង្កឲ្យមានការភ្ញាក់ផ្អើល និងធ្វើឲ្យមហាជនមានការហួសចិត្តជាខ្លាំង ។ រូបភាព៖ ក្រោយទទួលបានដំណឹងខាងលើ ពេលនេះ លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ បាន​បញ្ជាអោយសមត្ថកិច្ចតាមរករថយន្ត​ កាមរី​ ឆ្លាម​ ពណ៌សំបកឪឡឹក​ ដែលបើកបរបំពានកាត់បារ៉ាស់ផ្លូវរថភ្លើងនៅក្នុងភូមិសាស្ត្រ​ វាលរិញ​ ដើម្បីយកមកចាត់វិធានការណ៍​ច្បាប់​៕

ជីវិតនិងសង្គម

ស្រ្តីម្នាក់ស្តីអោយម្ចាស់ផេកមួយយ៉ាងចាស់ដៃ ក្រោយបង្ហោះរូបថតកូនគាត់ជាមួយនាយចឺម ដោយមិនបានសុំការអនុញ្ញាតិ!

កាលពីថ្មីៗនេះ ក្នុងបណ្តាញសង្គម ស្រ្តីម្នាក់បានស៊ែររូបថត តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយ ចឹម ដែលកំពុងពរកូន ដោយបានរៀបរាប់ទាំងមិនពេញចិត្ត ព្រោះកូនដែលនាយ ចឹម ពរនោះជាកូនរបស់គាត់ ហើយការបង្ហោះរូបភាពនេះឡើងក៏មិនបានសុំការអនុញ្ញាត ទើបធ្វើអោយស្រីម្នាក់នេះខឹងខ្លាំងបែបនេះ។ ស្រ្តីខាងលើនេះ ក៏បានលើកឡើងថា៖ “នាងខ្ញុំជាម្តាយ របស់ក្មេងស្រីឈ្មោះ ម៉ែន ចាន់អារ៉េយ៉ា ដែល នាយ ចឺម កំពុងពហ្នឹង សូមជំរាបទៅដល់អស់លោកម្ចាស់ ផេកឈ្មោះខាងលើនេះ»។ ដោយអ្នកម្ដាយរូបនោះរៀបរាប់ទាំងកំហឹងបន្តទៀតថា «សូមកុំយករូបភាពកូនស្រីរបស់នាងខ្ញុំទៅផុសអ្វីដែលពាក់ព័ន្ធជាមួយអស់លោកប៉ុន្មានអ្នកខាងលើនេះមុននឹងផុសមានសុំសិទ្ធិពីខ្ញុំជាម្តាយអត់ ? ផុសមិនអីទេ មើលពាក្យសំដីសរសេរមើលថាវាសមអត់?

ជីវិតនិងសង្គម

Kimberley និង ប៉ុប រចនា កាន់តែដូចគ្នាខ្លាំង ពេលតុបតែងឈុតបុរាណដូចគ្នា

កាលពីថ្ងៃទី ២៨ ខែមេសា ជាថ្ងៃសម្ពោធហាងកាហ្វេ អ៊ីនថៈនីន ដែលមានវត្តមានតារាជាច្រើនរូបបានចូលរួម ក្នុងនោះតារាថៃដ៏ល្បី នាងឡាំយ៉ង ក៏មានវត្តមានផងដែរ។ គួរអោយកត់សម្គាល់ក្នុងកម្មវិធីនោះ តារាជាច្រើនត្រូវបានរៀបចំតុបតែងខ្លួនបែបសម័យបុរាណ ទាំងប្រុសទាំងស្រីតែម្តង ដែលកម្រមានកម្មវិធីសម្ពោធហាងណាធ្វើបែបនេះណាស់។ ក្នុងនោះតារាសម្តែងស្រី កញ្ញា ប៉ុប រចនា ត្រូវបានមហាជនចាប់អារម្មណ៍ជាងគេ ដោយសារតែការតុបតែងខ្លួនជាមួយឈុតបែបសម័យលង្វែក មានបង់ស្បែកពណ៍ ស និងជាមួយសំពត់ពណ៍បៃតង យ៉ាងស្រស់ស្អាត។ យ៉ាងណាមិញមានមហាជនជាច្រើន បានចាប់អារម្មណ៍នឹងកញ្ញា ប៉ុប រចនា ថាមានមុខមាត់ស្រដៀងទៅនឹងតារាសម្តែងដ៏ល្បីរបស់ប្រទេសថៃ កញ្ញា Kimberley

ជីវិតនិងសង្គម

ស្វាមី សុគន្ធ និសា លួចធ្វើខួបកំណើតអោយភរិយា ធ្វើអោយ និសា ញញឹមបិតមាត់មិនជិត

កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ គឺជាថ្ងៃខួបកំណើតរបស់ កំពូលតារាចម្រៀងសម្លេងផ្អែម សុគន្ធ និសា ដោយក្តីស្រលាញ់ និងគាំទ្រខ្លាំង ហ្វេនៗ មិត្តភក្តិ គ្រួសារ អ្នករួមការងារសិល្បៈជាច្រើន បានបង្ហោះសារនិងរូបភាព ជូនពរជាហូហែរដល់អ្នកនាង ក្នុងថ្ងៃដ៏ពិសេសមួយនេះ។ រូបភាព៖ ក្នុងនោះ គេក៏ឃើញស្វាមីជាទីស្រលាញ់ របស់ សុគន្ធ និសា គឺលោក ចៅ សម្បត្តិ ទោះបីជារវល់និងការងារខ្លាំងប៉ុន្នា ក៏លោកបានឆ្លៀតពេលរៀបចំពិធីខួបកំណើតដ៏ស្ងប់ស្ងាត់មួយជាមួយនិងភរិយាខ្លួន ទោះបីជានំខួបកំណើតមានលក្ខណៈធម្មតាៗ ប៉ុន្តែមើលទៅគឺពិតជាមានសេចក្តីសុខណាស់ ក្នុងនោះគេក៏បានឃើញស្នាមញញឹមរបស់ សុគន្ធ និសា ហាក់ដូចជារំភើបខ្លាំង នៅពេលដែលស្វាមីធ្វើបែបនេះដាក់ខ្លួន។ រូបភាព៖ គួរបញ្ជាក់ផងដែរថា ពិធីអាពាហ៍ពិពាហ៍របស់តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្សីហង្សមាស អ្នកនាង

ជីវិតនិងសង្គម

កែវ នីសា និងមិត្ត ស្រលាញ់គ្នាខ្លាំង រហូតដល់ធ្វើរឿងមួយដាក់គ្នា

តារាសម្តែងស្រីក្នុងបទចម្រៀង «ស្ទឹងត្រែងបងអើយ» និងជាពិធីករថ្ពាល់ខួច គឺអ្នកនាង កែវ នីសា ទោះបីជាមិនសូវមានភាពមមាញឹកក្នុងការងារសិល្បៈដូចពីមុនក្តី ក៏កេរ្តិ៌ឈ្មោះ អ្នកនាង កែវ នីសា នៅតែមានអ្នកគាំទ្រច្រើន និងយូរៗម្តងអ្នកនាងតែងតែចូលរួមថត MV ជាមួយកំពូលតារាៗប្រុសល្បីៗ ទៀតផង។ បើនិយាយពីសម្រស់របស់ អ្នកនាង កែវ នីសា ទោះបីមានវ័យច្រើនបន្តិចហើយក្តី ក៏នៅតែមានមុខមាត់គួរឲ្យស្រលាញ់ដដែរ។ ដោយឡែក កាលពីពេលថ្មីៗនេះ តារាសម្តែងមុខតូចគួរឲ្យស្រលាញ់ អ្នកនាង កែវ នីសា បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយនារីម្នាក់ ដែលគេស្គាល់ថាជាមិត្តភក្តិដ៏ជិតស្និតបំផុតរបស់នាងក្នុងជីវិត ហើយ អ្នកនាង ក៏បានបង្ហោះសារដោយរៀបរាប់ថា: «មនុស្សអាថ៌កំបាំង ជាមិត្តដែលយល់ចិត្តបំផុត ជាបងប្អូនដែលស្រលាញ់គ្នាដោយគ្មានភាពច្រណែន»។ ហើយអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះគឺ នៅក្នុងរូបថតដែលមានរូបរបស់ អ្នកនាង កែវ នីសា និងមិត្តភក្តិ គឺពួកគេមានស្នាមសាក់តែមួយ ដូចគ្នាបេះបិត នៅលើស្មារ

ជីវិតនិងសង្គម

ទោះមមាញឹកយ៉ាងណា​ ក៍សុខ ពិសី មិនភ្លេចកំដរម្ចាស់ជីវិត មកញាុំអាហារពេលរាត្រីជុំគ្នា (មានវីដេអូ)

តារាចម្រៀងសម្លេងផ្អែមប្រចាំផលិតកម្មសាន់ដេ គឺ កញ្ញា សុខ ពិសី កាន់តែទាញយកប្រជាប្រិយភាពបានច្រើនឡើងៗ ដោយសព្វថ្ងៃ កញ្ញា សុខ ពិសី ក៏កំពុងតែមមាញឹកខ្លាំងក្នុងវិថីសិល្បះ ដោយគេតែងតែឃើញកញ្ញាចេញទៅប្រគុំតន្ត្រីតាមបណ្តាលខេត្តក្រុងជាហូហែរ។ បើទោះបីជារវល់យ៉ាងណា តារាចម្រៀងសាច់សខ្ចី សុខ ពិសី ក៏មិនភ្លេចបុរសដែលជាម្ចាស់បេះដូងឡើយ នោះគឺជា លោកឪពុក របស់កញ្ញា។ ក្នុងនោះ កញ្ញា សុខ ពិសីបានឆ្លៀតពេលរៀបចំកម្មវិធីជួបជុំគ្រួសារស្រស់ស្រូបអាហារពេលរាត្រីតែពីរនាក់ ជាមួយនិងលោកឪពុករបស់កញ្ញា ក្នុងបរិយាសកាសសប្បាយរីករាយ ហើយកញ្ញាក៏បានរំលឹកនៅអនុស្សាវរីយ៌ និងការប្រៀនប្រដៅមួយចំនួនរបស់លោកឪពុកទៀតផង។ សូមទស្សនាវីដេអូទាំងស្រុងខាងក្រោម: រូបភាព៖រូបភាព៖

ជីវិតនិងសង្គម

ហាក់ ឌីជូរលីន បង្ហាញរូបភាពប៉ុន្មានសន្លឹក ឃើញហើយស្រៀវខ្លួនជំនួស!!

តារាសម្តែងស្រី ហាក់ ឌីជូរលីន ដែលកាលពីប្រហែលមួយឆ្នាំមុន នាងបានលោតសម្លាប់ខ្លួន ប៉ុន្តែសំណាងល្អមិនស្លាប់ គ្រាន់តែមានរបួសបាក់ដៃទាំងសងខាង។ បច្ចុប្បន្ននេះ កញ្ញា ហាក់ ឌីជូរលីន បានផ្លាស់ប្តូរច្រើន ដោយមិនគិតរឿងឆ្គួតៗដូចមុនទៀតទេ ដោយនាងបានបង្កើតមុខរបរថ្មី ដោយធ្វើជាអ្នកលក់គ្រឿងសម្អាត ថែមទាំងទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកគាំទ្រកញ្ញាផងដែរ។ បន្ទាប់ពីដកខ្លួនចេញពីពិភពសិល្បៈមួយរយៈដោយសារតែ ត្រូវមើលថែខ្លួនព្រោះតែរបួស កាលពីមួយឆ្នាំមុន ពេលនេះកញ្ញា បានត្រឡប់ចូលសិល្បៈវិញហើយ ថែមទាំងទទួលបានការងារជាច្រើនថែមទៀត ដោយសារតែរូបសម្រស់ និងទេពកោសល្យពីធម្មជាតិរបស់នាង។ ងាកមកមើលជីវិតផ្ទាល់ខ្លួនផ្នែកការសម្លៀកពាក់វិញ កញ្ញានិយមស្លៀកពាក់បែបស៊ិចស៊ីខ្លីៗ ដែលស៊ីអារម្មណ៍យ៉ាងខ្លាំង សំរាប់អ្នកគាំទ្រប្រុសៗ៕ តោះកុំអោយខាតពេលយូរ ទៅទស្សនារូបភាពរបស់កញ្ញាទាំងអស់គ្នា៖