កីឡា

កីឡា

ក្រោយផ្ទុះរឿងការចែកផ្លូវជាមួយក្លិបបាល់ទាត់ក្នុងប្រទេសម៉ាឡេ ពេលនេះ ចាន់ វឌ្ឍនាកា បានបោះសម្តីថា…..

ព័ត៌មានអំពីរឿងដ៏គួរឲ្យសោកស្ដាយ ដែលកីឡាករបាល់ទាត់ខ្មែរជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា ត្រូវបានក្លិបម៉ាឡេស៊ី Pahang សម្រេចចែកផ្លូវមុនពេលកំណត់ ជាមួយ ចាន់ វឌ្ឍនាកា កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនខ្មែរ ជាពិសេសគឺអ្នកស្នេហាវិស័យកីឡាតែម្តង ដោយក្នុងនោះមហាជនជាច្រើនបានចេញមកផ្តល់កម្លាំងចិត្តដល់ ចាន់ វឌ្ឍនាកា កុំឲ្យអស់សង្ឃឹម ត្រូវបន្តដំណើរទៅមុខទៀត។ ជាក់ស្តែង មុននេះបន្តិច ចាន់ វឌ្ឍនាកា ក្រោយពីផ្ទុះរឿងនេះពេញបណ្តាញសង្គម កីឡាកររូបនេះបានបង្ហោះសារមួយឃ្លា ដោយបានរៀបរាប់អំពីការតាំងចិត្តរបស់ខ្លួន និងមិនអស់សង្ឃឹមឡើយ ដោយសារនោះបានរៀបរាប់ថា: រូបភាព៖ វាមិនមានអ្វីចម្លែកទេនៅក្នុងពិភពបាល់ទាត់ វាតែងតែកើតមានរឿងនេះ តែអ្វីដែលសប្បាយចិត្តគឺខ្ញុំបានបំពេញការងារដែលខ្ញុំត្រូវធ្វើរួចហើយ

កីឡា

គួរឲ្យសោកស្ដាយ! ទីបំផុត ចាន់ វឌ្ឍនាកា ត្រូវបានក្លិបម៉ាឡេស៊ី Pahang បញ្ចប់កិច្ចសន្យាមុនពេលកំណត់ ព្រោះតែ….

កីឡាករជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា (Chan Vathanaka) គឺជាកីឡាករបាល់ទាត់ខ្មែរមួយរូប ដែលមានសំណាងបានចេញទៅលេងនៅក្នុងក្លិប Fujieda MYFC លីគទី៣ របស់ប្រទេសជប៉ុន ហើយសព្វថ្ងៃ ក៏បានផ្ទេរទៅលេងនៅក្នុងក្រុមបាល់ទាត់ឈ្មោះ Pahang FA របស់ប្រទេសម៉ាឡេស៊ី ។ ប៉ុន្តែក្រោយចំណាយពេលនៅក្នុងក្លិប Pahang FA របស់ប្រទេសម៉ាឡេស៊ី បានប៉ុន្មានឆ្នាំ ស្រាប់តែកាលពីពេលថ្មីៗនេះ ខាងក្លិបម៉ាឡេស៊ី បានចេញមកប្រកាស់ថានិងបញ្ចប់កុងត្រាមុនពេលកំនត់ ជាមួយ កីឡាករបាត់ទាត់ខ្មែរ គឺ (Chan Vathanaka)

កីឡា

ស្តេចប្រដាល់ ប៊ូខាវ ត្រូវបានលោក សាន គឹមស៊ាន ថាមានជាប់សាច់ឈាមជាខ្មែរ ស្រាប់តែ ប៊ូខាវ ឆ្លើយភ្លាមថា… (មានវីដេអូ)

កីឡាករប្រដាល់ដ៏មានប្រជាប្រិយភាពជុំវិញពិភពលោក គឺ  Buakaw Banchamek ត្រូវបានមហាជនខ្មែរផ្ទុះការកោតសរសើរជាថ្មី បន្ទាប់ពីរូបគេ ទោះបីជាល្បីប៉ុណ្ណា ក៏មិនភ្លេចកំណើតរបស់ខ្លួន ដែលថាខ្លួនពិតជាមានពូជពង្សជាប់ឈាមជាខ្មែរពិតៗ នេះបើតាមការលើកឡើងរបស់ កីឡាករ Buakaw Banchamek ពេលដែលមកលេងប្រទេសកម្ពុជា និងបានជួបជាមួយលោក​តា​ក្រមា​មាស សាន គឹមស៊ាន ​ថែម​ទៀត​ផង។ តាមវីដេអូខាងក្រោម លោក​តា​ក្រមា​មាស សាន គឹមស៊ាន គ្រាន់តែបានជួប Buakaw Banchamek ភ្លាម លោកតាដឹងថា កីឡាករ ម្នាក់នេះគឺជាខ្មែរដើមពិតៗ ចំណែកឯ កីឡាករ Buakaw Banchamek ក៏បានឆ្លើយតប និងទទួលស្គាល់ថាខ្លួនពិតជាមានឈាមជាខ្មែរ គឺខ្មែរសុរិន ដែលបានកើតនៅលើទឹកដីសុវិន ប្រទេសថៃ ដែលជាអតីតទឹកដីខ្មែរពីមុន។ គួររំលើកផងដែរថា Buakaw Banchamek មានឈ្មោះពិតថា សម្បត្តិ បានចាមេឃ អាយុ ៣៥

កីឡា

ចុម! ម្សិលមិញផ្អើលថាកូនស្រីស្អាត អេ ភូថង បានភ្ជាប់ពាក្យហើយ តែថ្ងៃនេះ បែរជាបុរសសង្ហារម្នាក់នេះ ឆ្លើយវិញថា…

កាលពីម្សិលមិញ ថ្ងៃទី២៥ ខែមេសា ២០១៨ មានដំណឹងជាច្រើនបានអះអាងថា កូនស្រីដ៏ស្រស់ស្អាត របស់ អតីតកំពូលកីឡាករប្រដាល់គុណខ្មែរ លោក អេ ភូថង គឺកញ្ញា អេ យ៉ានុត ត្រូវបានបុរសសង្ហាធ្វើការនៅស្ថានីយទូរទស្សន៍ស៊ីធីអិន ឈ្មោះ អ៊ិន សុខហៃ ចូលស្តីដណ្តឹងហើយ ដោយមានការចូលរួមពីអាណាព្យាបាល និងញាតិមិត្តបងប្អូនទាំងសងខាង។ ប៉ុន្តែនៅថ្ងៃនេះវិញ បុរសដែលជាគូស្នេហ៍របស់ កូនស្រី លោក អេ ភូថង ស្រាប់តែចេញមកបញ្ជាក់ការពិតថា កាលពីម្សិលមិញមានការយល់ច្រលំច្រើន ថាលោក បានចូលស្តីដណ្តឹង ឬក៏បានភ្ជាប់ពាក្យជាមួយនិង កូនស្រី លោក អេ ភូថង ប៉ុន្តែគឺលោកសុំបដិសេដទាំងស្រុងថា កាលពីម្សិលមិញនេះ គឺគ្រាន់តែជាថ្ងៃ នាំចាស់ទុំទាំងសងខាងបានជួបជុំគ្នា ស្គាល់គ្នា និងពិសារអាហាររួមគ្នាតែប៉ុន្នោះ

កីឡា

ស្ងាត់ៗ! កូនស្រីដ៏ស្រស់ស្អាត របស់ លោក អេ ភូថត ត្រូវបានគេចូលស្តីដណ្តឹងហើយ ហើយបុរសម្នាក់នោះគឺជា……

  មុននេះបន្តិច បើយោងតាមផេចហ្វេសបុកកីឡា Cam-Sport បានឲ្យដឹងថា ពេលនេះកូនស្រីដ៏ស្រស់ស្អាត របស់ អតីតកំពូលកីឡាករប្រដាល់គុណខ្មែរ លោក អេ ភូថត គឺកញ្ញា អេ យ៉ានុត ត្រូវបានបុរសសង្ហាធ្វើការនៅស្ថានីយទូរទស្សន៍ស៊ីធីអិន ចូលស្តីដណ្តឹងហើយ ដោយមានការចូលរួមពីអាណាព្យាបាល និងញាតិមិត្តបងប្អូនទាំងសងខាង។ គួរបញ្ជាក់ដែរថា កញ្ញា អេ យ៉ានុត ដែលជាកូនស្រីរបស់ លោក អេ ភូថត ក៏មានអាជីបជាអ្នកប្រដាល់គុណខ្មែរ ហើយក៏ជាអ្នកប្រដាល់ដាក់ទ្រុងផងដែរ និងមានឈ្មោះបោះសម្លេងមិនធម្មតាទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងធ្លាប់ដណ្តើមបានពានរង្វាន់ និងមេដៃជាច្រើនជូនជាតិទៀតផង។ យ៉ាងណា ពេលនេះសូមមើលកម្រងរូបភាពថ្ងៃពិសេស របស់ កូនស្រី លោក