ជ្រិញចរឹក មុខដូចព្រាន ចុងក្រោយ Crush លើគេរហូតដល់…
May 16, 2018 1267 Views

ជ្រិញចរឹក មុខដូចព្រាន ចុងក្រោយ Crush លើគេរហូតដល់…

អរគុណនិស្ស័យ អរគុណទេវតា អរគុណវាសនា អរគុណព្រហ្មលិខិតដែលកំណត់អោយយេីងជួបគ្នា

និយាយត្រលប់ក្រោយក្នុងចុងឆ្នាំ2013 ខ្ញុំស្គាល់គាត់ដោយចៃដន្យតាមមិត្តភក្ក័ មិនដែលចាប់អារម្មណ៍លេីគាត់ទេ ឃេីញមុខដំបូងមិនចូលចិត្តគាត់សោះ ជ្រិញចរឹកគាត់ជាមនុស្សប្រុសរឹកមិនចូលចិត្តនិយាយ ហេីយស្គមដូចមនុស្សជក់ថ្នាំ មុខដូចព្រាននារីស្គាល់គាត់តាមមិត្តភក្ក័ហេីយមិនស្និតអីទេ ដេីរជាក្រុមចេះតែជួបៗគាត់ មិនដែលទៅនិយាយគ្នាអីទេ ស្រាប់ជាង3ខែក្រោយដែលស្គាល់គាត់ មិត្តភក្ក័ខ្ញំមកពីCalifornia ចេះតែហៅគាត់ដេីរជាមួយ បានគ្នា ថ្ងៃមួយដល់រៀងយប់បន្តិចគ្មាននរណាជូនវាទៅផ្ទះគាត់ក៏យកអាសារជូនទៅផ្ទះ ហេីយមិត្តខ្ញុំផ្ទះវាឆ្ងាយចូលផ្លូវក្នុងជ្រៅទៀត អត់មានបងប្អូនវាមកយក វាក៏ទៅជាមួយគាត់ ខ្ញំបារម្មណ៍មិត្តភក្ក័ក៏ទៅជាមួយដែល តាមផ្លូវមកវិញងងឹតហេីយស្ងាត់ខ្ញុំជិះតែពីរនាក់គាត់ លេីទីមួយជិះជាមួយគាត់ខ្ញុំភ័យខ្លាចគេប្លន់ផង ខ្លាចគាត់ផងតែផ្ទុយពីការគិតគាត់ពិតជាសុភាពបុរសពិតមែន ជិះតាមផ្លូវរលាក់ខ្លាំងតែគាត់មិនបន្លំខ្ញំទេ មិននិយាយញ៉ែរតាប៉ែសំខាន់ គិតតែពីបេីកម៉ូតូជូនខ្ញុំដល់ផ្ទះ ចាប់តាំងពីថ្ងៃនោះមកខ្ញុំផ្តេីម Crush លេីមនុស្សប្រុសរឹកម្នាក់នេះ ខ្ញំចាប់ផ្តេីមសង្គេតកាយវិការ ចរឹកគាត់ ពាក្យសំដីឃេីញថាជាបុរសដែលគួរអោយគោរព និយាយសរុប Gentle Man។

រូបភាព៖

រូបភាព៖

ផ្តេីមCrushលេីគាត់ក្នុងខែទី 4 មិនមែនCrushធម្មតាទេណា គឺCrush មួយទំហឹងបន្ទាប់ពីដឹងថាគាត់មិនមានសង្សារទេ ថ្ងៃមួយជូនមិត្តភក្ក័មកពីCaliforniaទៅក្លឹបខ្ញំមិនចេះផឹកស្រារទេ តែកំដរគេលេីកបាន2»3កែវក៏ក្អួតចាក់ទីងស្រវឹង មិនដឹងជាម៉េចក្នុងខ្លួនទេ ទៅChatប្រាប់គាត់ថាCrushលេីគាត់ គាត់អត់ជឿរទេហេីយReplyថាអត់ខ្ញុំស្រលាញ់ទេ គាត់គិតថាខ្ញុំនិយាយលលេង ដល់ព្រឹកខ្ញុំមេីលChatពេលយប់ដឹងខ្លួនថាយប់មិញដល់កសារភាពលឿនពេកហេីយ តែដោយសារចិត្តស្រលាញ់ខ្លាំងសុខចិត្តនិយាយគ្រាន់បេីជាងលាក់អារម្មណ៍។

រូបភាព៖

រូបភាព៖

ព្រឹកដដែលប្រាប់គាត់ម្តងទៀតថាយប់មិញខ្ញុំនិយាយមែន គាត់ថារាប់អានគ្នាទៅបានយូរគាត់មិនចង់បាត់បង់ខ្ញុំទេ ខ្លាចស្រលាញ់គ្នាមិនត្រូវគ្នាបែកគ្នានាំមេីលមុខមិនចំ ខ្ញុំក៏ប្រាប់គាត់ថាជួបបែកលេីនិស្ស័យបេីចរឹកមិនត្រូវគ្នាបែកគ្នាខ្ញុំនៅតែរាប់អានគាត់មិនថាគាត់ខុសអ្វីទេ ខ្ញុំគ្រាន់តែចង់សាកល្បងលេីនិស្ស័យព្រោះវាបណ្តាលអោយខ្ញុំស្រលាញ់គាត់លឿនហួសស្មាន ទាំងគាត់មិនបានមកញ៉ែរ ហេីយគាត់ជាមនុស្សរឹក មិនចេះយកចិត្ត មិនចេះនិយាយច្រេីន ក្នុងពេលនោះមានក៏មនុស្សប្រុសតាមស្រលាញ់ខ្ញំហេីយយកចិត្តខ្ញំច្រេីនគួរសម តែខ្ញុំបែរជាគ្មានចាប់អារម្មណ៍ម្នាក់ណាសោះ ហេីយគាត់ជាមនុស្សប្រុសទី1 ដែលខ្ញុំCrushហេីយសារភាពប្រាប់ ខ្ញុំដាក់ខសន្យារថាខ្ញុំមិនបន្ទោសគាត់ជាដាច់ខាត បេីស្រលាញ់គ្នាមិនចុះសំរុងឬ គាត់ខុសក្នុងលក្ខណ៍ណាក៏ដោយនៅតែរាប់អានគាត់ដដែល ជាង1អាទិត្យក្រោយគាត់នៅ មិនសំរេចចិត្តទទួលយកខ្ញុំដដែល តែដោយមិត្តភក្ក័ជាច្រេីនជួយជ្រុំជ្រែងតែស្ករ គាត់ក៏សំរេចចិត្តសាកល្បងស្រលាញ់គ្នាលេងៗសិនដោយប្រេីខសន្យារខាងលេីជាកំហិត រយះពេលស្រលាញ់គ្នាសាកល្បងមានរឿងជាច្រេីនកេីតឡេីង ឈ្លោះប្រកែក ខឹងយល់ច្រលំ មិនចុះសម្រុង ងរង៉ក់គ្នា ចង់ឈ្នះគ្នា តែយេីងមិនដែលក្បត់គ្នា ឬ បែកគ្នាទេគឺយេីងរក្សាRelationshipជាង3ឆ្នាំ គាត់មិនដែលសន្យារអ្វីឡេីយ គាត់ដឹងថាមនុស្សស្រីត្រូវការបែបណា គាត់តែងតែបំពេញចន្លោះខ្វះចខាត់របស់គាត់ គាត់មិននិយាយពាក្យថាបងស្រលាញ់អូនទេ តែគាត់បានបង្ហាញដោយទង្វេីរដោយចូលស្តីដណ្តេីងខ្ញំក្រាបក្បាលដល់កន្ទេល គាត់មិនដែលអោយផ្កាខ្ញុំទេផ្កាលេីកទី1ដែលខ្ញុំទទួលបានពីគាត់គឺផ្កាស្លារ ទីបំផុតដេីមឆ្នាំ2018យេីងក៏បានរៀបការជាមួយមនុស្សដែលខ្ញុំស្រលាញ់ហេីយគេក៏ស្រលាញ់ខ្ញុំវិញដូចគ្នា តាំងពីផ្តេីមស្រលាញ់រហូតដល់បច្បុុន្ននេះគាត់បន្ថែមក្តីស្រលាញ់អោយរហូត ផ្តល់សេចក្តីសុខ ភាពរីករាយ អារម្មណ៍កក់ក្តៅ ផ្តល់នូវក្តីស្រលាញ់ពោពេញដោយសុភមង្គល មិនដែលអោយខ្ញុំមានអារម្មណ៍ច្រណែននឹងសេចក្តីសុខអ្នកដទៃទេ ទោះគាត់មិនមែនទ្រព្យធន់ច្រេីនដូចគេ តែគាត់ផ្តល់អោយខ្ញុំនូវសេចក្តីសុខលេីសគេដទៃ ។

រូបភាព៖

រូបភាព៖

រូបភាព៖

រូបភាព៖

រូបភាព៖

រូបភាព៖

រូបភាព៖

ចុងក្រោយក្រុមការងារសូមជូនពរបងទាំងពីរអោយមានសុភមង្គលក្នុងជីវិត រកស៊ីមានបាន ហើយក៏សុំទោសផងដែរយកប្រវត្តិស្នេហ៍បងមកចុះមិនបានសុំ៕

Previous សុខ សុវម៉ាវត្តី គ្រាន់តែដឹងថាមានអ្នកទី ៣ ចង់ដណ្តើមគូស្នេហ៍របស់ខ្លួន ស្រាប់តែបោះសម្តីខ្លាំងៗថា...
Next បែកធ្លាយរូបភាពស៊ីអារម្មណ៍របស់នីឡា ឈរមុខកញ្ចក់ឃើញហើយចង់ឈាមច្រមុះ (មានរូបភាព)

You might also like

ជីវិតនិងសង្គម

ខេមរៈ សិរីមន្ត ធ្វើអោយឌីជេ ក្តិប រំភើបរហូតទឹកភ្នែកដោយសារតែ…

តារាចម្រៀងរ៉េបប្រចាំផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ស្នាដៃបទចម្រៀងដ៏ល្បី “រាំអ៊ីចេះ” គឺលោក ឌីជេ ក្តឹប បានប្រកាសបោះបង់ចោលសិល្បៈដែលខ្លួនខំសាងស្នាដៃជាង ១៣ឆ្នាំមកហើយ ព្រោះតែខឹងខ្លួនឯងដែលមិនមានលិទ្ធភាពក្នុងការរកប្រាក់ព្យាបាលឪពុកខ្លួនដែលមានជម្ងឺ រហូតដល់លោកឪពុកទទួលមរណៈភាព។ បន្ទាប់ពីឪពុកបានទទួលមរណៈភាព ឌីជេ ក្តឹប ហាក់មានជម្ងឺបាក់ទឹកចិត្តរហូតដល់ប្រកាសបោះបង់ចោលសិល្បៈ និងឈប់ត្រឡប់ចូលផ្លូវនេះវិញសារជាថ្មី។ គួររំលឹកផងដែរថា ឌីជេ ក្តឹប និងលោក ខេមរៈ សិរីមន្ត មានចំណងមិត្តភាពល្អខ្លាំង ព្រោះតែកាលពីនៅផលិតកម្ម សាន់ដេ ឌីជេ ក្តឹប ជាអ្នកទទួលខុសត្រូវតែងនិពន្ធបទចម្រៀងផ្ទាល់អោយរូបលោក ដែលទទួលបានការគាំទ្រខ្លាំង ដូចជាបទ “បើកលុយ”។

ជីវិតនិងសង្គម

នេះហើយទឹកចិត្តម្តាយ! ឃើញ នីឡា នឿយហត់ខ្លាំងរហូតគេងលក់នៅទីសាធារណៈ ម្តាយរបស់នាងក៏ពោលពាក្យថា….

តារាកំប្លែង កញ្ញា នីឡា កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ហើយរូបសម្រស់របស់កញ្ញា កាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ មិនថាពេលតុបតែងខ្លួនរបៀបសម័យ ឬក៏របៀបបុរាណទេ តារាកំប្លែងស្រីរូបនេះ នៅតែមានភាពទាក់ទាញ និងលេចធ្លោជាទីបំផុត។ រូបភាព: អ្វីដែលគួរឲ្យសរសើរនោះគឺ កញ្ញា នីឡា ទោះបីជានៅវ័យក្មេង និងចូលចិត្តលេងសំភារៈទំនើបថ្លៃៗ ប៉ុន្តែកញ្ញាបានខិតខំប្រឹងប្រែងធ្វើការដោយខ្លួនឯង និងមិនរំពឹងលើលុយកាក់ឪពុកម្តាយឡើយ រហូតនៅពេលនេះ កញ្ញា នីឡា បានទទួលជោគជ័យក្នុងអាជីវកម្មតាម អនឡាញ យ៉ាងខ្លាំង។ ជាក់ស្តែងក្នុងប៉ុន្មានថ្ងៃនេះ កញ្ញា នីឡា និងម្តាយរបស់នាង បានធ្វើដំណើរទៅកំសាន្តនៅប្រទេសថៃ ក៏ដូចជាទៅទិញទំនិញយកមកលក់អោយអតិថិជននៅក្នុងប្រទេសកម្ពុជារបស់នាងជាច្រើនផងដែរ។ ដោយឃើញការខិតខំប្រឹងប្រែងខ្លាំង និងឃើញកូនស្រីនឿយហត់រហូតគេងលក់ទៅទីសាធារណៈ ម្តាយរបស់ កញ្ញា នីឡា ក៏មានចិត្តអាណិតដល់កូនជាខ្លាំងរហូតអ្នកស្រីពោលពាក្យបែបនេះថា: អាណិតកូនណាស់ដើរទិញអីវ៉ាន់ទៅលក់ពេលនេះអស់កំលាំងគេងហើយម៉ាក់ជូនពរកូនអោយដំណើរកាបានជោគជយ័គ្រប់ភារះកិច្ទណាកូនណ្វពចិត្ត គួរបញ្ជាក់ថា កញ្ញា នីឡា តែងតែចេញចូលក្នុងប្រទេសថៃជាញឹកញយ មិនមែនគ្រាន់តែទៅដើរលេងនោះ គឺនាងទៅដើម្បីធ្វើការងារមួយចំនួន ជាពិសេសគឺសំភារៈលក់ដូររបស់កញ្ញាតែម្តង។

ជីវិតនិងសង្គម

ស្ងាត់ៗ នាង ប្រាក់សុគន្ធ បង្ហាញខ្លួនក្នុងផលិតកម្មរបស់អ្នកនាង យុគ ចិន្តា ចេញចម្រៀងថ្មីពិរោះកប់ ការសម្តែងក៏ឡូយទៀត (មានវីដេអូ)

អតីតបេក្ខជន ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ០២ លោក នាង ប្រាក់សុគន្ធ កំពុងតែធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានបញ្ចប់កុងត្រាជាមួយនឹងកម្មវិធី Cambodian Idol រួចហើយរូបគេមិនបានចូលរួមក្នុងផលិតកម្ម សាន់ដេ ដូចប្អូនស្រីខ្លួន នាង សុគន្ធ នោះទេ ដោយខ្លួនបានចូលរួមជាមួយផលិតកម្ម TMS របស់អ្នកនាង យុគ ចិន្តា ទៅវិញ។ បើតាម Facebook Page ផ្លូវការរបស់ TMS

0 Comments

No Comments Yet!

You can be first to comment this post!

Leave a Reply