មួយគូទៀតហើយ! ស្នេហ៍ពិត ស្ថិតលើចិត្តនិងចិត្ត មិនមែនវណ្ណៈមានឬក្រនោះទេ
May 8, 2018 4828 Views

មួយគូទៀតហើយ! ស្នេហ៍ពិត ស្ថិតលើចិត្តនិងចិត្ត មិនមែនវណ្ណៈមានឬក្រនោះទេ

រឿងរ៉ាវស្នេហាជាច្រើនបានកើតឡើងជាបន្តបន្ទាប់ អ្នកខ្លះសមចិត្តប្រថ្នា អ្នកខ្លះមិនសមចិត្ត អ្នកខ្លះស្នេហាខុសធម្មជាតិ ប្រុសស្រលាញ់ប្រុស ស្រីស្រលាញ់ស្រី អ្នកខ្លះជួបស្នេហាខុសវ័យ។ ងាកមកមើលស្នេហាមួយដែលមិនគិតពីទ្រព្យសម្បតិ្ត ផ្ទះដែលមានជញ្ជាំងរហែកធ្លុះធ្លាយ ពេលមានភ្លៀងខ្យល់អាចធ្វើអោយពិបាកក្នុងការរស់នៅ ប៉ុន្តែហេតុផលទាំងនេះមិនអាចបញ្ឈប់ក្តីស្នេហ៍ស្មោះស្ម័គ្រមួយនេះបានដោយ។ ផ្ទុយពីការគិតរបស់មនុស្សមួយចំនួន គូស្នេហ៍មួយគូបានភ្ជាប់ពាក្យនឹងគ្នា ក្រោមការដឹងលឺពីមេបាចាស់ទុំទាំងសងខាង ហើយរឿងរ៉ាវមួយនេះត្រូវបានចែករំលែកតៗគ្នាពេញក្នុងបណ្តាញ Facebook រហូតទទួលបានការកោតសរសើរពីទឹកចិត្ត និងក្តីស្រលាញ់ចំពោះគូស្នេហ៍មួយគូនេះ។

គួររំលឹករឿងមួយដែល កំពុងតែល្បីក្នុងបណ្តាញ Facebook ដែលនោះគឺស្នេហាខុសវ័យក្បែរ តា និងចៅ ក៏មានការចេញមុខបកស្រាយផងដែរថា៖ ក្នុងនាមខ្ញុំជាក្មួយបង្កើតរបស់គាត់ ខ្ញុំសូមនិយាយថា ពួកគាត់ស្រលាញ់គ្នាដោយចិត្តនឹងចិត្ត ព្រោះពូរបស់ខ្ញុំមិនមែនជាអ្នកមានស្ដុកស្ដម្ភណាទេ គាត់ត្រឹមជាអ្នកបើកឡានអោយអង្គារការប៉ុណ្ណោះ។ បើគាត់អ្នកមានមែនគាត់ភ្ជាប់ពាក្យនៅវិឡារធំៗហើយ មិនមែនធ្វើពិធីនៅផ្ទះតូចអញ្ចឹងទេ បើមិនជឿទៅមើលដល់ផ្ទះទៅនឹងដឹងហើយ សុំមេត្តាកុំមើលងាយការស្រលាញ់របស់គាត់ទាំងពីរទៀតអីឈប់បានឈប់ទៅ ជាចុងក្រោយក្មួយជូនពរពូស្រលាញ់គ្នារហូត។

រឿងរ៉ាវស្នេហាវាពិបាកក្នុងការយកភ្នែករបស់យើងទៅសន្និដ្ឋានខ្លាំងណាស់ បើសិនជាយើងមិនមែនជាសមីខ្លួនផ្ទាល់នោះ អ្នកខ្លះផ្អែមល្ហែមខ្លាំងណាស់ តែស្រលាញ់គ្នាមិនទាន់បានប៉ុន្មានផងក៏បែកគ្នា អ្នកខ្លះមិនសូវបង្ហាញក្តីស្រលាញ់ទេ តែបែបជាចាប់ដៃគ្នារស់នៅជាមួយគ្នារហូតដល់ចាស់រាងៗខ្លួនទៅវិញ។ មេរៀននេះអាចបញ្ជាក់បានថា ស្នេហាមិនមែនកើតឡើងដោយសារតែទ្រព្យសម្បត្តិ ឬគ្រាន់តែបង្ហាញភាពផ្អែមល្ហែម មានន័យថាយើងស្រលាញ់គ្នានោះទេ៕

រូបភាព៖រូបភាព៖ រូបភាព៖ រូបភាព៖ រូបភាព៖ រូបភាព៖

Previous ច្រណែនខ្លាំងណាស់! កាដូថោកឬថ្លៃមិនសំខាន់ តែអ្វីដែលសំខាន់គឺសុភមង្គលគ្រួសារ (មានវីដេអូ)
Next តិចច្រលំខ្មែរទៅ អ្នកចម្រៀងថ្មីរបស់សាន់ដេ បារាំងសោះច្រៀងខ្មែរច្បាស់ ស្ទើរមិនជឿ! (មានវីដេអូ)

You might also like

ជីវិតនិងសង្គម

ចាំក្មេង ២នាក់ដែលធ្លាប់ប្រលង The Voice Kid ពេលនេះ សុគន្ធ និសា បានធ្វើរឿងមួយជួយពួកគេអោយ…

បើចាំមិនភ្លេចទេ កុមារីភ្លោះ២នាក់ ឈ្មោះថា ហេង ឌីម៉ង និង ហេង សាន់ឌី គឺជាអតីតបេក្ខជនប្រលងក្នុងកម្មវិធី The Voice Kid រដូវកាលទី១ ប៉ុន្តែគួរឲ្យសោកស្តាយ ដោយសារតែបងប្អូនភ្លោះទាំង២នាក់នេះ បានបាត់បង់ឱកាសក្នុងការប្រកួតត្រឹមវគ្គ Blind Audition ធ្វើឲ្យពួកគេទាំងពីរយំសោកស្តាយមិនតិចទេ រួមទាំងអ្នកទស្សនាផងដែរ។ ដោយឡែក ក្រោយបាត់ខ្លួនមួយរយៈធំរបស់ កុមារីភ្លោះ២នាក់ ឈ្មោះថា ហេង ឌីម៉ង និង ហេង សាន់ឌី ស្រាប់តែការពីព្រឹកមិញនេះ

ជីវិតនិងសង្គម

បែកធ្លាយមូលហេតុដែលអ្នកនាង សុគន្ធ និសា មិនបានធ្វើ coach The Voice Kids រដូវកាលទី ២

ការពីម្សិលមិញ រឿងរ៉ាវផ្លាស់ប្តូរ គណៈកម្មការថ្មី ក្នុងកម្មវិធី THE VOICE KIDS CAMBODIA រដូវកាលទី ២ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយបានដកអ្នកនាង សុគន្ធ និសា ហើយដាក់កញ្ញា សួស វីហ្សា វិញ ហើយលោក ព្រាប សុវត្ថិ និងកញ្ញា ឧក សុគន្ធកញ្ញា នៅតែបន្តធ្វើជាគណៈកម្មការដដែរ ក្នុងនោះក៏មានការបញ្ចេញមតិខុសៗគ្នា អំពីហេតុផលផ្សេងៗ ចំពោះការផ្លាស់ប្តូរនេះ។ ទោះបីជាយ៉ាងណា ការពិតត្រូវបានទម្លាយពីសំណាក់ ប្រភពអ្នកជិតដិត នឹងអ្នកនាង

ជីវិតនិងសង្គម

ទិដ្ឋភាពទាំងស្រុងក្នុង ពិធីហែរជំនូនរបស់ អែនជី ត្រូវបានរៀបចំយ៉ាងស្អាត ហើយថែមទាំងមានតារាជាច្រើនបានចូលរួម!

អែនជី គឺជាតារាចម្រៀងស្រីមួយរូប ដែលធ្លាប់ទទួលបានប្រជាប្រិយភាពខ្ពស់គួរសមក្នុងផលិតកម្មសាន់ដេ រីឯសម្រស់វិញគឺ កញ្ញាមានរូបចោមល្អស្រស់ស្អាតគួរឲ្យស្រលាញ់ណាស់ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺ អែនជី ហាក់មានភាពស្ងប់ស្ងាត់ក្នុងវិថីសិល្បៈ និងមិនដែលឃើញវត្ថមានកញ្ញា ក្នុងកម្មវិធីទូរទស្សន៍ និងតន្ត្រីឡើយ។ ថ្ងៃនេះ អែនជី នឹងបញ្ចប់ជីវិតនៅលីវរបស់ខ្លួន ដោយបានរៀបការជាមួយ លោក គង់ សុខអេង ហើយត្រូវបាន ហ្វេនៗ និងមហាជនជាច្រើន ចូលរួមអបអរ និងសរសើរថា ពិធីមង្គលការរបស់ អ្នកនាង អែនជី ពិតជារៀបចំបានស្អាតណាស់ ចំណែកកូនក្រមុំ និងកូនកម្លោះ

0 Comments

No Comments Yet!

You can be first to comment this post!

Leave a Reply