សែនហើយសល់ផ្ទះ សល់ឡាន សល់លុយរកស៊ី និងរៀបមង្គលការធំ តែសល់បំណុលជុំទិស តើអ្នកយកមួយណា?
May 3, 2018 8740 Views

សែនហើយសល់ផ្ទះ សល់ឡាន សល់លុយរកស៊ី និងរៀបមង្គលការធំ តែសល់បំណុលជុំទិស តើអ្នកយកមួយណា?

មនុស្សពីរនាក់ដែលស្រលាញ់គ្នាតែងតែប្រាថ្នាចង់រៀបការជាមួយនឹងគ្នា ដោយមានការដឹងលឺពីសាច់ញាតិចាស់ទុំទាំងសងខាងដឹងលឺ។ មង្គលការខ្លះធំសែនធំ រៀបចំដោយមានតុបតែងផ្កាផ្ញីអស់រាប់ម៉ឺនដុល្លា ក៏មិនប្រាកដថាមានក្តីសុខ ហើយការរៀបការបែបធម្មតាក៏មិនប្រាកដថាគ្មានក្តីសុខ សំខាន់លើចិត្តនឹងចិត្តតែប៉ុណ្ណោះ។ ហើយមានអ្នកខ្លះទៀតដល់ថ្នាក់ប្រថុយរៀបការតុបតែងយ៉ាងស្រស់ស្អាត

ប៉ុន្តែបែបជាជំពាក់លុយគេជុំទិសព្រោះចង់អោយគេដឹងថាខ្លួនឡូយឆាយ រឿងនេះត្រូវបានអ្នកលេងក្នុងបណ្តាញសង្គម Facebook បានចោទជាសំនួរថា តើអ្នកចង់បានអាពាហ៍ពិពាហ៍ឡូយឆាយ ហើយជំពាក់គេជុំទិស ឬរៀបការហើយសល់ផ្ទះ សល់លុយទុករកស៊ី?

ងាកមកមើលវីដេអូមួយក្នុងបណ្តាញសង្គម Facebook មានគូស្នេហ៍មួយគូបានរៀបចំសែនព្រេងធ្វើជាប្តីប្រពន្ធ នឹងគ្នាដោយមិនមានការរៀបចំរោងការធំដុំអ្វីនោះទេ ដោយគ្រាន់តែមានការដឹងលឺពីចាស់ទុំសងខាង។ ការរៀបចំបែបនេះក៏ព្រោះតែខ្លាចពាក្យថា ការធំតែរោង តែបំណុលជុះទិស បើជីវិតអាពាហ៍ពិពាហ៍ពេញទៅដោយបំណុលនោះ តើជីវិតគូនេះមានក្តីសុខដែរឬទេ? ដូចនេះសូមកុំឃើញដំរីជុះចង់ជុះតាមដំរី។

រូបភាព៖
រូបភាព៖ រូបភាព៖ រូបភាព៖ រូបភាព៖

សូមទស្សនាវីដេអូការសែនព្រេងរបស់គូស្នេហ៍មួយគូ ហើយក៏សូមជូនពរបងទាំង ២ ជួបតែក្តីសុខគ្រប់ពេលវេលា៕

វីដេអូទី ០១៖

វីដេអូទី ០២៖

Previous រូបប៉ុន្មានសន្លឹក សុគន្ធ និសា ញញឹមឡើងស្វិត ពេលស្វាមីមិនភ្លេចថ្ងៃកំណើតខ្លួន
Next ចង់លើសជាតិស្ករ! គូដណ្តឹង នី រតនា ច្រៀងឆ្លងឆ្លើយគ្នា មិនត្រឹមតែស្អាទេ ថែមទាំងច្រៀងពិរោះទៀត (មានវីដេអូ)

You might also like

ជីវិតនិងសង្គម

មិនធម្មតា ទិដ្ឋភាពក្នងពិធីមង្គលការរបស់ អែនជី ពេលល្ងាចនេះ តុបតែងស្អាត ដូចព្រះនាងក្នុងរឿងនិទាន! (មានវីដេអូ)

ដូចប្រិយមិត្តបានដឹងហើយថា ពិធីអាពាហ៍ពិពាហ៍របស់ អតីតតារាចម្រៀងរូបឆោមល្អស្រស់ គឺ អ្នកនាង អេនជី ដែលធ្វើឡើងកាលពីពេលព្រឹកនេះ បានបញ្ចប់ទៅយ៉ាងរលូន ប្រកបដោយភាពសប្បាយរីករាយ និងអធិអធម ជាទីបំផុត ក្នុងនោះក៏មានមហាជនជា​ច្រើនបានកោតសរសើរចំពោះភាពស្រស់ស្អាតនៃការតុបតែងខ្លួន របស់ អេនជី ថាពិតជាស្រស់ស្អាត និងលេចធ្លោខ្លាំងបំផុត។ រូបភាព: ដោយឡែក ចំពោះកម្មវិធីជប់លៀងនាពេលល្ងាច សម្រាប់អបអរថ្ងៃមង្គលការ របស់ អេនជី វិញ ក៏មិនធម្មតាដែរ ដោយបានរៀបចំធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយ សុខាភ្នំពេញ និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស អ្នកតូចអ្នកធំ ញាតិមិត្តបងប្អូនទាំងសងខាង ជាពិសេសក៏មានតារាសិល្បៈល្បីៗមួយចំនួនផងដែរ។

ជីវិតនិងសង្គម

ស្លុតចិត្ត! ពេលដឹងលុយ និងគ្រឿងចង់ដៃក្នុងពិធីមង្គលការកូនស្រីផលិតកម្មថោន ដឹងហើយញាក់សាច់ម៉ង! (មានវីដេអូ)

ពិធីមង្គលការរបស់កូនស្រី ម្ចាស់ផលិតកម្ម ថោន កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនក្នុងបណ្តាញសង្គម ព្រោះតែទាំងកូនកម្លោះ កូនក្រមុំ សុទ្ធតែស្រស់ស្អាត ចំនែកឯការរៀបចំក្នុងពិធីមង្គលការនេះវិញគឺមិនធម្មតាទ្បើយ រហូតមានការលាន់មាត់ថាប្រៀបបានដូចជាឋានសួគ៌ទៅហើយ។ នៅក្នុងពិធីហែរជំនូន ពិធីចងដៃ និងកាត់សក់ព្រឹកមិញនេះ យើងសង្កេតឃើញថា ការរៀបចំសុទ្ធតែត្រូវបានជ្រើសរើសបានយ៉ាងល្អ ហើយការតុបតែងវិញស្អាតមិនចាញ់កូនអ្នកមានមុខមាត់ធំៗក្នុងសង្គមយើងនោះទេ។ បើនិយាយក្នុងពិធីចងដៃវិញ ត្រូវបានមហាជនលាន់មាត់សរសើរពីភ័ព្វសំណាង ព្រោះសុទ្ធតែលុយដុល្លារទាំងដុំៗ អមទៅដោយគ្រឿងអលង្ការជាមាសពេជ្រ ទាំងឈុតៗតែម្តង។ គួរបញ្ជាក់ថា ពីធីមង្គលការនេះធ្វើឡើងការពីម្សិលមិញថ្ងៃទី៩ ខែឧសាភា ឆ្នាំ២០១៨ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើននាក់ ក្នុងនោះក៏មានតារាសិល្បៈនាៗ ជាពិសេសគឺក្នុងផលិតកម្មថោន តែម្តង បានមកជួបជុំអបអរថ្ងៃពិសេសរបស់កូនស្រីម្ចាស់ផលិតកម្មថោន ក្នុងបរិយាកាសសប្បាយរីករាយ

ជីវិតនិងសង្គម

ប៉េងប៉ោង នឹកឪពុកខ្លាំងពេក ដល់ថ្នាក់ពោលបែបនេះម្នាក់ឯងថា…

លោកតា វីតាមីនសេ បានទទួលមរណភាពអស់ជាច្រើនថ្ងៃមកហើយ ការចាកចេញរបស់លោកតា បានបន្សល់ទុកស្នាដៃជាច្រើនដល់កូនចៅជំនាន់ក្រោយ ការចាកចេញនេះបានធ្វើអោយអ្នកគាំទ្ររូបលោក មានការសោកស្តាយជាខ្លាំងផងដែរ។ ងាកមកមើលកូនស្រីជាទីស្រលាញ់របស់លោកវិញ អ្នកនាង ប៉េងប៉ោង ក៏នៅតែមិនទាន់អាចទទួលយកបានការចាកចេញរបស់លោកឪពុករបស់ខ្លួនទេ ដោយប៉ុន្មានម៉ោងមុននេះ អ្នកនាងបានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គម Facebook ជាមួយរូបថតកាលដែលឪពុកនៅរស់ អមជាមួយសារដ៏កម្សត់មួយថា៖ «ពេលវេលាព្រឹកនេះថ្ងៃនេះម៉ោងនេះវិនាទីនេះខែនេះឆ្នាំនេះមិនអាចវិលថយក្រោយវិញបានទេកូនស្រីម្នាក់នេះនឹងស៊ូអោយបានដើម្បីលោកប៉ានឹងគ្រួសារដ៌កំសត់មួយនេះលោកប៉ាអើយកូន!!!!» អានសារនេះហើយ បានធ្វើអោយអ្នកគាំទ្រអ្នកនាង និងលោកតាវីតាមីនស៊ី មានក្តីអាណិតអាសូរជាខ្លាំង ព្រោះថាអ្នកណាក៏ពិបាកក្នុងការកាត់ចិត្តពីអ្នកមានគុណដែរ នៅតែនឹករលឹកគ្រប់ពេលវេលា៕ រូបភាព៖រូបភាព៖ រូបភាព៖ រូបភាព៖ រូបភាព៖

0 Comments

No Comments Yet!

You can be first to comment this post!

Leave a Reply