ចុម! ម្សិលមិញផ្អើលថាកូនស្រីស្អាត អេ ភូថង បានភ្ជាប់ពាក្យហើយ តែថ្ងៃនេះ បែរជាបុរសសង្ហារម្នាក់នេះ ឆ្លើយវិញថា…

ចុម! ម្សិលមិញផ្អើលថាកូនស្រីស្អាត អេ ភូថង បានភ្ជាប់ពាក្យហើយ តែថ្ងៃនេះ បែរជាបុរសសង្ហារម្នាក់នេះ ឆ្លើយវិញថា…

កាលពីម្សិលមិញ ថ្ងៃទី២៥ ខែមេសា ២០១៨ មានដំណឹងជាច្រើនបានអះអាងថា កូនស្រីដ៏ស្រស់ស្អាត របស់ អតីតកំពូលកីឡាករប្រដាល់គុណខ្មែរ លោក អេ ភូថង គឺកញ្ញា អេ យ៉ានុត ត្រូវបានបុរសសង្ហាធ្វើការនៅស្ថានីយទូរទស្សន៍ស៊ីធីអិន ឈ្មោះ អ៊ិន សុខហៃ ចូលស្តីដណ្តឹងហើយ ដោយមានការចូលរួមពីអាណាព្យាបាល និងញាតិមិត្តបងប្អូនទាំងសងខាង។

ប៉ុន្តែនៅថ្ងៃនេះវិញ បុរសដែលជាគូស្នេហ៍របស់ កូនស្រី លោក អេ ភូថង ស្រាប់តែចេញមកបញ្ជាក់ការពិតថា កាលពីម្សិលមិញមានការយល់ច្រលំច្រើន ថាលោក បានចូលស្តីដណ្តឹង ឬក៏បានភ្ជាប់ពាក្យជាមួយនិង កូនស្រី លោក អេ ភូថង ប៉ុន្តែគឺលោកសុំបដិសេដទាំងស្រុងថា កាលពីម្សិលមិញនេះ គឺគ្រាន់តែជាថ្ងៃ នាំចាស់ទុំទាំងសងខាងបានជួបជុំគ្នា ស្គាល់គ្នា និងពិសារអាហាររួមគ្នាតែប៉ុន្នោះ គ្មានអ្វីលើសពីនេះឡើយ។

ខាងក្រោមគឺជាសារទាំងស្រុងរបស់លោក អ៊ិន សុខហៃ ដែលជាមិត្តប្រុសរបស់ កញ្ញា អេ យ៉ានុត:

សួស្តីពុកម៉ែបងផ្អូនអ៊ុំពូមីងអ៊ុំប្រុសអ៊ុំស្រី ពិសេសអ្នកដែលស្រលាញ់គាំទ្រវិស័យកីឡារទាំងអស់អោយបានជ្រាបថា ខ្ញុំបាទសុំធ្វេីការកែប្រែទៅលេីបណ្តាសារព៏តមានមួយចំនួនដែលបានចុះផ្សាយលេចលឺថា កាលពីម្សិលមិញ ថ្ងៃទី 25-04-2018 បានលេចលឺ ខ្ញុំបាទ និង មិត្តស្រីរបស់ខ្ញុំដែលបងផ្អូនគ្រប់ៗគ្នាប្រហែលជាធ្លាប់ស្គាល់គាត់ហេីយ កញ្ញា អេ យ៉ានុត ត្រូវបានខាងប្រុសចូលទៅស្តីដណ្តឹង ឬក៏ បណ្តាព៏តមាននៅអង្គភាពផ្សេងៗទៀត បានសរសេររហូតធ្លោយដល់មានពិធីភ្ជាប់ពាក្យកេីតឡេីងទៀតផងនុះ !
ខ្ញុំបាទជាសមីខ្លួន សូមធ្វេីការអះអាងថា នេះពុំមែនជាព៏តមានពិតប្រាកដដែលគ្រប់ជ្រុងគ្រប់ជ្រោយនៅឡេីយទេ ពួកយេីងពុំទាន់ឈានដល់ដំណាក់កាលភ្ជាប់ពាក្យទេ សូមពុកម៉ែបងផ្អូនកុំទាន់យល់ច្រឡំ ផ្ទុយទៅវិញគ្រាន់តែជាឱកាសដែលចាស់ទុំទាំងសងខាងបានជួបជុំនិងពិសារអាហាររួមគ្នាដេីម្បីពួកគាត់បានស្គាល់គ្នានិងជជែកគ្នាលេងបែបធម្មតាប៉ុណ្ណោះ អាចនឹងរឿងទុកដាក់កូនចៅនាពេលខាងមុខ…ល.!

ប្រសិនបេីមានពិធីចូលស្តីដណ្តឹងឬក៍ភ្ជាប់ពាក្យជាដេីម រវាងខ្ញុំនិងមិត្តស្រី ច្បាស់ណាស់ គឺត្រូវតែមានការចូលរួមចំណែកពីសាច់ញ្ញាតិក្រុមគ្រួសារទាំងសងខាងយ៉ាងច្រេីន និងមានការដឹងលឺជាសាធារណៈដោយបេីកចំហផងដែរ ពុំមែនចេះតែធ្វេីបានទៅដោយស្ងាត់ៗបែបកាត់ៗដោយគ្មានការដឹងលឺពីសាច់ញ្ញាតិក្រុមគ្រួសារទាំងសងខាងឬក៍មហាជនបាននោះទេ ព្រោះសម្រាប់បុគ្គលគ្រប់ៗរូប អ្វីដែលសំខាន់បំផុតនោះគឺ កេរ្ត៍ឈ្មោះ និង កិត្តយល ជាចម្បង ដូចជាពេលនេះអញ្ចឹង រូបប៉ុន្មានសន្លឹកនេះហេីយដែលធ្វេីអោយពុកម៉ែបងផ្អូនភាគច្រេីនមានការភាន់ច្រឡំថា ខ្ញុំនិង មិត្តស្រីរបស់ខ្ញុំបានភ្ជាប់ពាក្យនិងគ្នារួចទៅហេីយ សូមបញ្ជាក់ថាមិនទាន់ទេ ជាចុងក្រោយក៏សូមអគុណអ្នកទាំងអស់គ្នាដែលតែងតែស្រលាញ់នឹងគាំទ្រពួកខ្ញុំទាំងពីនាក់នាពេលកន្លងមក៕

Previous លោក សុខគា ដាក់ច្រវ៉ាក់ជើងមិត្តកម្សត់ ដែលទើបរកឃើញ ក្រោមហេតុផលមួយ!
Next ស្តេចប្រដាល់ ប៊ូខាវ ត្រូវបានលោក សាន គឹមស៊ាន ថាមានជាប់សាច់ឈាមជាខ្មែរ ស្រាប់តែ ប៊ូខាវ ឆ្លើយភ្លាមថា… (មានវីដេអូ)

You might also like

កីឡា

ស្ងាត់ៗ! កូនស្រីដ៏ស្រស់ស្អាត របស់ លោក អេ ភូថត ត្រូវបានគេចូលស្តីដណ្តឹងហើយ ហើយបុរសម្នាក់នោះគឺជា……

  មុននេះបន្តិច បើយោងតាមផេចហ្វេសបុកកីឡា Cam-Sport បានឲ្យដឹងថា ពេលនេះកូនស្រីដ៏ស្រស់ស្អាត របស់ អតីតកំពូលកីឡាករប្រដាល់គុណខ្មែរ លោក អេ ភូថត គឺកញ្ញា អេ យ៉ានុត ត្រូវបានបុរសសង្ហាធ្វើការនៅស្ថានីយទូរទស្សន៍ស៊ីធីអិន ចូលស្តីដណ្តឹងហើយ ដោយមានការចូលរួមពីអាណាព្យាបាល និងញាតិមិត្តបងប្អូនទាំងសងខាង។ គួរបញ្ជាក់ដែរថា កញ្ញា អេ យ៉ានុត ដែលជាកូនស្រីរបស់ លោក អេ ភូថត ក៏មានអាជីបជាអ្នកប្រដាល់គុណខ្មែរ ហើយក៏ជាអ្នកប្រដាល់ដាក់ទ្រុងផងដែរ និងមានឈ្មោះបោះសម្លេងមិនធម្មតាទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងធ្លាប់ដណ្តើមបានពានរង្វាន់ និងមេដៃជាច្រើនជូនជាតិទៀតផង។ យ៉ាងណា ពេលនេះសូមមើលកម្រងរូបភាពថ្ងៃពិសេស របស់ កូនស្រី លោក

កីឡា

ស្តេចប្រដាល់ ប៊ូខាវ ត្រូវបានលោក សាន គឹមស៊ាន ថាមានជាប់សាច់ឈាមជាខ្មែរ ស្រាប់តែ ប៊ូខាវ ឆ្លើយភ្លាមថា… (មានវីដេអូ)

កីឡាករប្រដាល់ដ៏មានប្រជាប្រិយភាពជុំវិញពិភពលោក គឺ  Buakaw Banchamek ត្រូវបានមហាជនខ្មែរផ្ទុះការកោតសរសើរជាថ្មី បន្ទាប់ពីរូបគេ ទោះបីជាល្បីប៉ុណ្ណា ក៏មិនភ្លេចកំណើតរបស់ខ្លួន ដែលថាខ្លួនពិតជាមានពូជពង្សជាប់ឈាមជាខ្មែរពិតៗ នេះបើតាមការលើកឡើងរបស់ កីឡាករ Buakaw Banchamek ពេលដែលមកលេងប្រទេសកម្ពុជា និងបានជួបជាមួយលោក​តា​ក្រមា​មាស សាន គឹមស៊ាន ​ថែម​ទៀត​ផង។ តាមវីដេអូខាងក្រោម លោក​តា​ក្រមា​មាស សាន គឹមស៊ាន គ្រាន់តែបានជួប Buakaw Banchamek ភ្លាម លោកតាដឹងថា កីឡាករ ម្នាក់នេះគឺជាខ្មែរដើមពិតៗ ចំណែកឯ កីឡាករ Buakaw Banchamek ក៏បានឆ្លើយតប និងទទួលស្គាល់ថាខ្លួនពិតជាមានឈាមជាខ្មែរ គឺខ្មែរសុរិន ដែលបានកើតនៅលើទឹកដីសុវិន ប្រទេសថៃ ដែលជាអតីតទឹកដីខ្មែរពីមុន។ គួររំលើកផងដែរថា Buakaw Banchamek មានឈ្មោះពិតថា សម្បត្តិ បានចាមេឃ អាយុ ៣៥

កីឡា

គួរឲ្យសោកស្ដាយ! ទីបំផុត ចាន់ វឌ្ឍនាកា ត្រូវបានក្លិបម៉ាឡេស៊ី Pahang បញ្ចប់កិច្ចសន្យាមុនពេលកំណត់ ព្រោះតែ….

កីឡាករជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា (Chan Vathanaka) គឺជាកីឡាករបាល់ទាត់ខ្មែរមួយរូប ដែលមានសំណាងបានចេញទៅលេងនៅក្នុងក្លិប Fujieda MYFC លីគទី៣ របស់ប្រទេសជប៉ុន ហើយសព្វថ្ងៃ ក៏បានផ្ទេរទៅលេងនៅក្នុងក្រុមបាល់ទាត់ឈ្មោះ Pahang FA របស់ប្រទេសម៉ាឡេស៊ី ។ ប៉ុន្តែក្រោយចំណាយពេលនៅក្នុងក្លិប Pahang FA របស់ប្រទេសម៉ាឡេស៊ី បានប៉ុន្មានឆ្នាំ ស្រាប់តែកាលពីពេលថ្មីៗនេះ ខាងក្លិបម៉ាឡេស៊ី បានចេញមកប្រកាស់ថានិងបញ្ចប់កុងត្រាមុនពេលកំនត់ ជាមួយ កីឡាករបាត់ទាត់ខ្មែរ គឺ (Chan Vathanaka)

0 Comments

No Comments Yet!

You can be first to comment this post!

Leave a Reply