ស្លាប់ទៅហើយ! តែមហាសេដ្ឋីប្រាក់វាល់លាននៅ ទ្រីនីតេ និងតូបាគោ សុទ្ធតែប្រើមឈូសមាស និងពាក់មាស ពេជ្រ ជ្រែកខ្លួនតម្លៃខ្ទង់សែនដុល្លារ!

ស្លាប់ទៅហើយ! តែមហាសេដ្ឋីប្រាក់វាល់លាននៅ ទ្រីនីតេ និងតូបាគោ សុទ្ធតែប្រើមឈូសមាស និងពាក់មាស ពេជ្រ ជ្រែកខ្លួនតម្លៃខ្ទង់សែនដុល្លារ!

ទ្រីនីតេ និងតូបាគោ៖ មហាសេដ្ឋីប្រាក់វាល់លាន នៅឯប្រទេសទ្រីនីតេ និង តូបាគោ (Trinidad and Tobago) ថ្វីបើបានស្លាប់បាត់បង់ជីវិតទៅហើយក្តី ប៉ុន្តែនៅតែគ្រងមាសពេជ្រពាក់ជ្រែកខ្លួន ដេកក្នុងមឈូស តម្លៃខ្ទង់សែនដុល្លារ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា មហាសេដ្ឋីខាងលើនេះ មានឈ្មោះថា Seron Sukhedo អាយុ៣៣ឆ្នាំ ជាមហាសេដ្ឋីអចលនទ្រព្យ ដ៏ល្បីល្បាញមួយរូប និងជាឈ្មួញចែកចាយលក់រថយន្ត ប្រចាំប្រទេសផងដែរ។

មហាសេដ្ឋីរូបនេះ ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត កាលពីសប្តាហ៍មុននេះ ដោយត្រូវបានឃាតកមិនស្គាល់មុខ លបបាញ់ប្រហារនៅបរិវេណខាងក្រៅផ្ទះ (ផ្ទះគ្រួសារខាងប្រពន្ធ)។

ប្រភពដដែលបន្តថា សាកសពរបស់មហាសេដ្ឋី លោក Seron Sukhedo ត្រូវបានគេយកទៅបញ្ចុះ ដោយដេកក្នុងមឈូសធ្វើពីមាស ដែលមានតម្លៃ ៥០,០០០ដុល្លារអាមេរិក។

លើសពីនេះ សាកសពរបស់លោកថែមទាំងត្រូវបានគេ តុបតែងលម្អឲ្យយ៉ាងស្រស់ស្អាត ជាមួយនឹងគ្រឿងអលង្ការ មាសពេជ្រតូចធំ ខ្សែក ខ្សែដៃ ចិញ្ចៀន នាឡិកា ដែលត្រូវបានគេដឹងថា មានតម្លៃរហូតដល់ទៅ ១០០,០០០ដុល្លារអាមេរិកឯណោះ។ ហើយក្នុងនោះ ក៏មានការដង្ហែសពទៅកន្លែងពិធី តាមរថយន្តទំនើបរបស់លោកផ្ទាល់ ម៉ាក Bentley តម្លៃ ១៥០,០០០ដុល្លារអាមេរិក ថែមទៀតផង។

បើទោះបីជាយ៉ាងណាក្តី ប្រភពមួយចំនួនជឿជាក់ថា គ្រឿងអលង្ការដែលពាក់លម្អនៅលើសាកសព អាចនឹងត្រូវបានគេដោះចេញមកវិញ មុនពេលដែលបូជាផងដែរ។

គួរឲ្យដឹងផងដែរថា កាលពីឆ្នាំកន្លងទៅ លោក Seron Sukhedo ក៏ធ្លាប់ត្រូវបានសមាជិកក្រុមប្រដាប់អាវុធ ក្នុងទីក្រុង Rasta City (ឥស្លាមជ្រុលនិយម) បានព្យាយាមប៉ុនប៉ងសម្លាប់ជីវិតលោកផងដែរ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី បច្ចុប្បន្នប៉ូលិសក៏កំពុងតែបន្តការស៊ើបអង្កេត ទៅលើករណីបាញ់ប្រហារ សម្លាប់មហាសេដ្ឋីប្រាក់វាល់លានកូន២ រូបនេះផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

រូបភាព:

រូបភាព:

រូបភាព:

រូបភាព:

Previous ឡូយខ្លាំងណាស់! "ចង្វាក់ប៉ឺតៗ" បទថ្មីច្រៀងដោយលោក ព្រាប សុវត្ថិ និងកូនប្រុសទាំង 3 ពិរោះញាក់សាច់ (មានវីដេអូ)
Next JACK MA អនាគត​ក្លាយ​ជា​សេដ្ឋី ឬ​ក្រ​មួយ​ជីវិត មើល​តែ​៦​ចំណុច​នេះ​ទៅ

You might also like

ប្លែកៗ

ដឹងការពិតហើយ ថាហេតុអ្វីបានជានារីដ៏ស្រស់ស្អាតម្នាក់នេះជ្រើសរើសបុរសមុខអាក្រក់នេះធ្វើជាគូអនាគតនោះ

មានភ្ញាក់ផ្អើលពេញហ្វេសប៊ុក នាពេលថ្មីៗមានរឿងមួយដែលគួរអោយភ្ញាក់ផ្អើលមួយតាមរយះបណ្តាញសង្គមហ្វេសប៊ុក ដោយនារីរូបស្រស់ស្អាតម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហោះរូបជាមួយនឹងគូរស្នេហ៏របស់នាងយ៉ាងបើកចំហរតែម្តងដោយមិនខ្លាចមានមតិរិះគន់ពីអ្នកណាទាំងអស់ ហើយបានសរសេរថា បុរសម្នាក់នេះ បើទោះបីគាត់ជាមិនស្អាត មិនសង្ហារ មិនមានដូចគេក៏ពិតមែន តែគាត់ជាមនុស្សម្នាក់ដែលតែងតែនៅក្បែរខ្ញុំជានិច្ចពេលដែលខ្ញុំលំបាក ហត់នឿយគ្រប់បែបយ៉ាង។ គាត់គឺជាបុរសម្នាក់ដែលតែងតែធ្វើអោយខ្ញុំសប្បាយរីករាយ អស់ក្តីកង្វល់ កើតទុក្ខ ពេលខ្លះខ្ញុំដូចជាធ្វើបាបគាត់ពេកហើយដោយមានសម្តីអាក្រក់ថាអោយគាត់យ៉ាងណាក៏ដោយ ក៏គាត់នៅតែស្រឡាញ់ខ្ញុំ នៅក្បែរខ្ញុំមិនដូចប្រុសផ្សេងទេ ស្អាតតែសំបកក្រៅ មានលុយតែចរិតអន់ សាវ៉ា មិនប្រៀបបាននឹងចរិតនឹងភាពស្មោះត្រង់គាត់បន្តិចឡើយ។ អស់រយះពេល៥ឆ្នាំទៅហើយដែលគាត់នៅក្បែររូបខ្ញុំ គាត់មិនដែលធ្វើអោយខ្ញុំពិបាកចិត្តឡើយ ពេលខ្ញុំជួបរឿងពិបាកចិត្ត គាត់តែងតែលួងលោមអោយខ្ញុំកម្លាំងចិត្ត អោយខ្ញុំសប្បាយចិត្តឡើងវិញ គាត់យល់ពីអារម្មណ៏ខ្ញុំទាំងអស់នេះហើយជាហេតុផលដែលធ្វើអោយខ្ញុំស្រឡាញ់គាត់ ទោះបីជាគាត់មិនសង្ហារ ក្រ មិនមានដូចគេ

ជីវិតនិងសង្គម

ចូល ខារ៉ាអូខេ អង្គុយតែម្នាក់ឯង ពួកម៉ាក់សួរថាអត់លុយឲ្យធីបស្រីមែន? គាត់តបប៉ុន្មានម៉ាត់មកវិញស្ងាត់…

មានfriendខ្លះសួរខ្ញុំថា អង្គុយតែឯងមកពីអត់លុយអោយធីបស្រីមែន? ខ្ញុំឆ្លើយថាលុយមាន តែខ្ញុំសន្សំលុយនោះទុកការប្រពន្ធទេ លុយខំប្រឹងរកមិនមែនយកទៅអោយស្រីផ្សេងងាយៗនោះទេ ហើយទៅអោបស្រីដែលខ្ញុំអត់ស្រលាញ់ ក៍ខ្ញុំទៅមិនរួចដែរ៕ ប្រភព៖ Will Pheng រូបភាព៖ រូបភាព៖ រូបភាព៖ សូមជួយស៊ែរបន្តផង! សូមអរគុណ!

ប្លែកៗ

ក្មេងស្រីម្នាក់អាយុ15ឆ្នាំស្ម័គ្រចិត្តរៀបការជាមួយតាអាយុ60ឆ្នាំព្រោះតែ…

វាមិនមែនជាលើកទី១ ឡើយព្រោះយើងបានប្រទះឃើញជាច្រើននូវមង្គលការដែលកូនក្រមុំមានវ័យក្មេងចំណែកឯកូនកំលោះវិញចាស់មានអាយុសឹងតែស្មើ ឬលើឪពុករបស់ខ្លួនទៀត។ ទន្ទឹមនឹងនេះដែរ បើយោងតាមគណនីហ្វេសបុកមួយឈ្មោះថា ហ៊ួន ភាន់ បានបង្ហោះរូបថតតាចាស់ម្នាក់បានអោបថើបក្មេងស្រីប្រហែលជាអាយុក្រោម18ឆ្នាំទំនងជាយកគ្នាជាប្តីជាប្រពន្ធក៏មិនដឹងដែរ ហើយ គណនីនោះទៀតបានរៀបរាប់ថា៖ពាក្យចាស់លោកពោលថា ពាក្យចាស់លោកពោលថាគោចាស់ ញាំស្មៅខ្ចីក្មេងសម័យ ចូលចិត្តវត្ថុបុរាណ្យ”ប្រភព ហ្វេសបុក “🤗🤗🤗😍 តែទោះជាយ៉ាងណាក្តី បើគាត់ស្រលាញ់គ្នាពិតមែនក៏ដោយតែក្នុងច្បាប់គេមិនអនុញ្ញាតអោយក្មេងមិនទាន់គ្រប់អាយុមានគូឬមួយមានស្នេហាឈានដល់ការរួមភេទសោះឡើយព្រោះតែ ក្មេងស្រីអាយុ15ឆ្នាំស្ម័គ្រចិត្តរៀបការជាមួយតាអាយុ60ឆ្នាំព្រោះតែចង់បានលុយរៀនបន្តថ្នាក់ទី12។ រូបភាព៖ រូបភាព៖ រូបភាព៖ រូបភាព៖ **** អានអត្តបទបន្ត៖ ពិតជាអាក្រក់ណាស់!! អ្នកយាមសព 5 នាក់លួចរំលោភសពក្មេងស្រីម្នាក់ធ្វើដល់ថ្នាក់បែកប្រដាប់ភេទ តែត្រូវគ្រូពេទ្យតាមទាន់ចុងក្រោយស្រាប់តែ… ****

0 Comments

No Comments Yet!

You can be first to comment this post!

Leave a Reply